ខ្សែកាបលើអាកាសនៅផ្លូវព្រះមុនីវង្ស នឹងដាក់ចុះមកក្រោមដីនៅថ្ងៃស្អែក
Posted On : August, 3, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ការផ្លាស់ប្តូរខ្សែកាបពីលើអាកាសមកក្រោមដី ត្រូវបានអនុវត្តចាប់ពីថ្ងៃស្អែក ទៅលើមហាវីចំនួនប្រាំមួយ នេះបើតាមការលើកឡើងក្នុងទំព័រ ហ្វេសបុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦

ឯកឧត្តម ស៊ុយ សេរិទ្ធ និង ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ទីរ និងក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ បានប្រជុំពិភាក្សា ការងារអំពីការទំលាក់ខ្សែកាបពីលើអាកាសចុះមកក្រោមដី នៅមហាវិថីទាំងប្រាំមួយ ក្នុងរាជធានីភ្នំពេញ។

មហាវិថីទាំងប្រាំមួយ រួមមាន៖

១.មហាវិថីព្រះនរោត្តម ២.មហាវិថីសហព័ន្ធរុស្សី ៣.មហាវិថីព្រះមុនីវង្ស ៤.មហាវិថីម៉ៅសេទុង ៥.មហាវិថីកម្ពុជាក្រោម ៦.មហាវិថីព្រះសីហនុ។

ក្នុងកិច្ចការនេះសាលារាជធានីភ្នំពេញ លើកឡើងគឺដើម្បីថែរក្សានូវសោភណ្ឌ័ភាព សណ្តាប់ធ្នាប់ ទីក្រុងភ្នំពេញ។ដោយគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃស្អែក នៅលើមហាវិថី ព្រះនរោត្តម និងមហាវិថីផ្សេងៗបន្ទាប់ៗទៀត៕

Urban Voice Cambodia

Urban Voice Cambodia