
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី “ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា”។ នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ឥទ្ធិពលខ្យល់មួសុងឦសានខ្សោយ បក់មកពីសមុទ្រចិនខាងត្បូង បាននិងបង្កើនឥទ្ធិពលទៅលើតំបន់ឥណ្ឌូចិន។
ប្រព័ន្ធសម្ពាធទាបនេះ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមគ្រប់បណ្ដារាជធានី–ខេត្ត ដែលស្ថិតនៅភាគខាងត្បូងនិងភាគកណ្ដាលប្រទេសកម្ពុជា។
ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសូងធនធានទឹក និងឧតុនិយម បានបន្តថាប្រព័ន្ធសម្ពាធទាប បានជះឥទ្ធិពលគ្របដណ្ដប់លើប៉ែកខាងត្បូងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៨ដល់ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ស្ថានភាពអាកាសធាតុនេះអាចនឹងមានភ្លៀងឡើងវិញគ្រប់បណ្ដារាជធានី–ខេត្ត មួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង តាកែវកណ្ដាល កំពង់ស្ពឺ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ចំណែកសីតុណ្ហភាពវិញអប្បបរមាចាប់ពី១៩-២២ អង្សារនិងអតិបរមាចាប់ពី ២៩-៣២ អង្សារ។ ដោយឡែកនៅខេត្តរតនៈគីរីវិញ សីតុណ្ហភាពចាប់ពី១៧-១៩អង្សារ និងអតិបរមាពី២៥-២៧អង្សារ។
យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាប់ជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជា ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ៕