ខណ្ឌដូនពេញ និង ខេត្តបាត់ដំបងជាប់លេខ១ខាងទីក្រុងស្អាត
Posted On : February, 24, 2015 | By សំឡេងទីក្រុង
ប្រភព៖ កោះសន្តិភាព ,ថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:៥០
រាជធានីភ្នំពេញ ៖ទីបំផុតទៅជ័យលាភីទីក្រុងស្អាតបានធ្លាក់ទៅខណ្ឌដូនពេញទទួលបានចំណាត់ថ្នាក់លេខ១ ផ្ការំដួល៣ទង សម្រាប់រាជធានីភ្នំពេញ ចំណែកខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ ផ្ការំដួល៣ទង ។
ការប្រកាសលទ្ឋផលទីក្រុងស្អាតនេះ បានធ្វើឡើងនៅក្នុងទិវាជាតិទីក្រុងស្អាតបា្ររព្ឋធ្វើជាផ្លូវការក្រោមប្រធានបទ ” ទីក្រុងស្អាតជោគជ័យទេសចរណ៍” នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕