ក្រុមហ៊ុន Cambodia Airport ស្នើ​សង់​ព្រលាន​ថ្មី​លើ​ផ្ទៃដី ១៥០០​ហិកតា
Posted On : កក្កដា, 18, 2016 | By សំឡេងទីក្រុង

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ thmeythmey

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airport)បានស្នើអាជ្ញាធររាជធានីភ្នំពេញពិនិត្យគោលការណ៍សង់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញថ្មី លើផ្ទៃដីទំហំ ១៥០០ហិកតា ខណៈអាកាសយានដ្ឋានបច្ចុប្បន្នទំហំជាង ៤០០ហិកតា។ ភាគីក្រុមហ៊ុនបានស្នើទីតាំងព្រលានថ្មីចំនួន ៤ ឲ្យអាជ្ញាធររាជធានី ពិចារណាផលប៉ះពាល់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ។

អាជ្ញាធររាជធានី ភ្នំពេញ និងថ្នាក់ដឹកនាំក្រុមហ៊ុនCambodia Airport កំពុងរៀបចំគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បច្ចុប្បន្ន ក្នុងអំឡុងឆ្នាំ ២០២៥ ឬឆ្នាំ ២០៣០ខាងមុខ។

ការពិភាក្សាគ្នាសង់អាកាសយានដ្ឋានអន្តរជាតិថ្មីជំនួសអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញចាស់ដែលមានអាយុជិត ៧០ឆ្នាំ ពោលគឺតាំងទសវត្សរ៍ឆ្នាំ១៩៥០ រហូតមកនេះ ក្នុងគោលបំណងឆ្លើយតបនឹងកំណើនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា ។

cambodia_airport

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!