ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា​ ​បាន​បោះ​ទុន​ ៤៨៦​លាន​ដុល្លារសម្រាប់​គម្រោង​​ទីក្រុង​រណប​នៅ​​ជ្រោយ​ចង្វា
Posted On : September, 10, 2014 | By សំឡេងទីក្រុង

ដោយ BNEWS ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៤

ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) បាន​ទទួល​នូវ​ការ​អនុញ្ញាត​ក្នុង​ការ​វិនិយោគ​គម្រោង​ដ៏​ធំ​មួយ​នៅ​លើ​ទឹក​ដី​ជ្រោយ​ចង្វា ដោយ​មាន​ឈ្មោះ​ថា «​ទីក្រុង​ផ្កាយ​រណប​ជ្រោយ​ចង្វា» ក្នុង​ទឹក​ប្រាក់ ៤៨៦​លាន​ដុល្លារ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៣៨៧​ហិកតារ​។

តាម​ការ​ចុះ​ផ្សាយ​របស់​ AKP គម្រោង​ខាង​លើ​លាត​សន្ធឹង​ក្នុង​សង្កាត់ ៣​ផ្សេង​គ្នា​រួមមាន​សង្កាត់ ព្រែក​លាប ជ្រោយ​ចង្វា និង​ព្រែក​តាសេក ហើយ​គម្រោង​នៅ​បែក​ខាង​កើត​ក្រុង​ភ្នំពេញ​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់។

អគ្គនាយក​ក្រុមហ៊ុន លោក​ឧកញ៉ា ពុង ខៀវសែ ឲ្យ​ដឹង​ថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់ ៤៨៦​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ផ្កាយ​រណប​ជ្រោយ​ចង្វា។

កន្លង​មក​នេះ ក្រុមហ៊ុន OCIC បាន​វិនិយោគ និង​សាង​សង់​នូវ​សំណង់​ជា​ច្រើន​ដូចជា សំណង់​អគារ​ពាណិជ្ជកម្ម​វិមាន​កាណាឌីយ៉ា មជ្ឈមណ្ឌល​កីឡា និង​វប្បធម៌ ផ្ទះ​ល្វែង សណ្ឋាគារ ស្ពាន​អាកាស និង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​ដើម៕

…ឆមាស​ទី​១​កម្ពុជា​នាំ​ចូល​សំភារៈ​សំណង់​កើន​ទ្វេ​ដង ខណៈ​តម្លៃ​​កើន​ឡើង​បន្តិច​ម្តងៗ

Urban Voice Cambodia

Urban Voice Cambodia