ក្រុមហ៊ុន​ចិន​មួយ​គ្រោង​វិនិយោគ​សង់​​ស្ពាន​​​​អា​កាស​​ពី​រង្វង់​​មូល​​កាំ​​កូ​​ទៅ​​ព្រ​លាន​យន្ត​ហោះ
Posted On : October, 1, 2014 | By សំឡេងទីក្រុង

ដោយ ថ្មីៗ ថ្ងៃទី ១ តុលា ឆ្នាំ ២០១៤

ក្រុមហ៊ុន ​វាយតម្លៃ គម្រោង​គមនាគមន៍ និង វិទ្យាស្ថាន​រចនា​ប្លង់​ខេត្ត​ហឺ​ណាន មកពី​ប្រទេស​ចិន​បានបង្ហាញ​ពី​គម្រោង​របស់ខ្លួន​ក្នុង​សាងសង់​ផ្លូវ​ល្បឿន​ លឿន​មួយ​ខ្សែ​ពី​រង្វង់​មូល​កាំ កូ​ស៊ី​ធី​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

យោងតាម​ ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា ការបង្ហាញ​ពី​គម្រោង​ខាងលើនេះ គឺ​បានលើកឡើង​ដោយ លោក Chang Xingwen ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ក្នុងជំនួប​ជាមួយ លោក គាត ឈន់ ឧ​ប នាយករដ្ឋមន្ត្រី​ប្រចាំការ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។

ជាការ​ឆ្លើយតប លោក គាត ឈន់ បាន​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំ ពេញ​ថ្មី ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​តាម​រូបមន្ត B.O.T ដោយ បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​សាងសង់​ផ្លូវ​នេះ ជា​ប្រភេទ​ផ្លូវ​ស្ពាន​អាកាស​ជំនួស​ឱ្យ​ការសាងសង់​ផ្លូវ​លើដី​គន្លង​ចាស់ និង ស្នើឱ្យ​ក្រុមហ៊ុន​ពិភាក្សា​ជាមួយ​សាលា​រាជធានី និង ក្រសួង​សាធារណការ មុននឹង​សើ្ន​សុំ​វិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

ជាមួយគ្នា​នោះ​តំណាង​សាលា​រាជធានី​ភ្នំពេញ ក៏បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​ផងដែរ ព្រមទាំង​បានស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ពិនិត្យ​លទ្ធភាព សាងសង់​បន្ថែមទៀត​នូវ​កំណាត់​ផ្លូវ ពី​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វា​ខាងលិច ឆ្ពោះទៅកាន់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ដើម្បី​ជា​ជម្រើស និង​សម្រួល ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាជន និង ភ្ញៀវទេសចរ​ក្នុងការ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ ភ្នំពេញ ។

លោក Chang Xingwen នឹងសិក្សា​បន្ថែម​លើ ការសាងសង់​ផ្លូវ​ល្បឿន​លឿន ជា​ប្រភេទ​ផ្លូវអាកាស និង បាន​បញ្ជាក់ថា ក្រុមហ៊ុន​ក៏មាន​បំណង​ក្នុងការ​សាងសង់​ជា​ប្រភេទ​ផ្លូវអាកាស​នេះ ដែរ។

សូមបញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ចំនួន ៣ ដែល​ភាគី​ក្រុមហ៊ុន​ចិន​បាន​លើកសំណើ​ឡើង ដែល​ក្នុងនោះ​ក៏​រួមមាន គម្រោង​សាងសង់​ស្ពាន​កោះដាច់ តាម រូបមន្ត B.O.T និង​គម្រោង​ធ្វើការ​សិក្សា​ការជួសជុល​កែលម្អ​ផ្លូវ​លេខ៩៥ នៅ​ខេត្តព្រះវិហារ​ដោយ​ប្រើ​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ចិន​ផងដែរ៕

Related Posts

Notice: WP_Query was called with an argument that is deprecated since version 3.1.0! caller_get_posts is deprecated. Use ignore_sticky_posts instead. in /home/urbanet/public_html/wp/wp-includes/functions.php on line 4555 Notice: Undefined variable: orig_post in /home/urbanet/public_html/wp/content/themes/urbanvoice-childtheme/inc/related-posts.php on line 81
Urban Voice Cambodia

Urban Voice Cambodia