ក្រុមហ៊ុន​ចិន​បង្ហាញ​ជម្រើស ពីរ​ក្នុង​សង់​ផ្លូវអាកាស​ពី​ព្រលាន យន្ដហោះ​ភ្នំពេញ
Posted On : កុម្ភៈ, 6, 2015 | By សំឡេងទីក្រុង

ដោយ រស្មីកម្ពុជា ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៥

ភ្នំពេញ: កាលពី​កន្លងទៅនេះ មាន​ក្រុមហ៊ុន​ចិន​មួយ​កំពុង​សិក្សា ស្ថាបនា​ផ្លូវអាកាស​ចំនួន​ពីរ​ខ្សែ​ពី ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ មក​កណ្ដាល​ក្រុង​ក្រោយពី​រាជ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ សិក្សា​ស្ថាបនា​ផ្លូវអាកាស​នេះ​។​

​ កាលពី​ល្ងាច​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ តំណាង​ក្រុមហ៊ុន Henan Provincial Communications planning, Survry & Design Institute Co,.Ltd បាន​ជួប ពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តំណាង​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​។ ជំនួប​នេះ​ដឹកនាំ​ដោយ​លោក អៀង អូន​នី និង​លោក ត្រាក់ ថៃសៀង អភិបាលរង​រាជធានី​ភ្នំពេញ ។​

​ ​មន្ដ្រី​ជំនាញ​បានឱ្យដឹងថា ក្នុង ជំនួប​ពិភាក្សា​នោះ​តំណាង​ក្រុមហ៊ុន ចិន​ខាងលើ​បានបង្ហាញ​ជម្រើស​ពីរ​ខ្សែ ដែល​អាច​សាងសង់​ស្ពាន​អាកា​សបាន ដោយ​មួយ​ខ្សែ​ចេញពី​ព្រលាន​យន្ដ អន្ដរជាតិ​ភ្នំពេញ កាត់​តាម​បណ្ដោយ ផ្លូវដែក​មក​ចំណុច​មុខ​ព្រះ​សក្យមុនី ចេតិយ និង​មួយ​ខ្សែ​ទៀត​ចាប់ពី​ព្រលាន យន្ដហោះ​អន្ដរជាតិ​ចេញ​តាម​ច្រក​វត្ដ តាំងក្រសាំង កាត់​មក​ផ្លូវ​ម៉ុង​រិទ្ធី​ត្រង់​តាម ទំនប់ទួលគោក​មក​គ​ល់​ស្ពាន​ជ្រោយចង្វា ។​

ក្រោយពី​ការបង្ហាញ​គម្រោង របស់​ក្រុមហ៊ុន​ចិន​ខាងលើ​នោះ លោក អៀង អូន​នី បាន​លើកឡើងថា នេះ​ជា គម្រោង​ដ៏​ប្រសើរ​ដើម្បី​រួមចំណែក​កាត់ បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង​រាជធានី ភ្នំពេញ ប៉ុន្ដែ​មុននឹង​ស្ថាបនា​ចាំបាច់​ត្រូវ សិក្សា​ឱ្យបាន​លម្អិត​ពី​ផលប៉ះពាល់ ពី ព្រោះ​ការស្ថាបនា​ផ្លូវអាកាស​ខាង លើ​នេះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ។​

​ប្រភព​បន្ដថា នៅក្នុង​កិច្ចប្រជុំ នេះ​មិនទាន់​សម្រេច​ជា​ផ្លូវការ​ថា ត្រូវ​ជ្រើសរើស​ជម្រើស​ណាមួយ​នៅ ឡើយ​ទេ ដោយ​ទាំង​ក្រុមហ៊ុន​ចិន និង អាជ្ញាធរ​រាជធានី ព្រមទាំង​ក្រសួង សា​ធារ​ការ និង​ដឹកជញ្ជូន​ត្រូវ​រួមគ្នា សិក្សា​លំអិត​ពី​ផលប៉ះពាល់​ជាមុនសិន ហើយ​បើ​ជម្រើស​ណា​មាន​ផលប៉ះពាល់ តិច​នឹងត្រូវ​ជ្រើសរើស​សម្រាប់​ការ ស្ថាបនា ៕ រ៉ា​ម៉ន​

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!