ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Creed Group ដែលមានសាខាក្នុងប្រទេសកម្ពុជា(Creed Asia) ចេញគម្រោងលំឋានធំៗបីនៅភ្នំពេញ

ថ្ងៃទី៖ ១៤​ សីហា ២០១៥ ដោយ៖ Urban Voice Cambodia     អត្ថបទ៖ ចាន់ថុន

ថ្ងៃព្រហស្បត្តិ៍ទី ១៣ សីហា ២០១៥ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ជប៉ុន (Creed Group) ដែលមានសាខាក្នុងប្រទេសកម្ពុជា(Creed Asia) ដែលមានទីតាំងនៅផ្ទះលេខ,No.៤៤៥ មហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ ២៣២ ភ្នំពេញថៅវើ (Phnom Penh Tower), ជាន់ទី១៧, ១២២៥៨ភ្នំពេញ បានបង្ហាញពីគម្រោងលំនៅដ្ឋានធំៗបីរបស់ខ្លួននៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីស្រា។

គម្រោងទាំងបីនោះមាន៖

BODAIJU RESIDENCES៖ គម្រោងនេះបានដាក់សម្ពោធលក់ជាផ្លូវការកាលពីម្សិលមិញ វាជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាលក្ខណៈខុនដូ។គម្រោងនេះនឹងសាងសង់លើទំហំផ្ទៃដីសរុបចំនួន ១៦៦ ពាន់ម៉ែត្រការ៉េ ដោយ អគារខុនដូមួយមានផ្ទៃដី ២៣,៥៣០ម៉ែត្រការ៉េ និងមានអគារខុនដូសរុប ចំនួន ៦អគារ ជាមួយនឹងបន្ទប់ស្នាក់នៅសរុបចំនួន ៩២៨ យូនីត នឹងមានទីតាំងស្ថិតនៅជាប់ផ្សារទំនើប LION MALL ទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំពាក់កណ្ដាលរវាងរាជធានី និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ARATA GARDEN RESIDENCES៖ គ្រោងនឹងសាងសង់នៅ ភូមិបន្លាស្អិត សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គម្រោងបុរីនេះ គ្រោងនឹងសាងសង់លើផ្ទៃដីសរុប ១១៩,៤០៤ ម៉ែត្រការ៉េ ដោយមានគេហដ្ឋានសរុបចំនួន ៧១២ យូនីត។

Morha Sensok៖  គ្រោងសាងសង់ជាប្រភេទផ្ទះល្វែង ដែលមានលក្ខណៈធម្មតា ស្របតាមការនិយមរបស់ប្រជាជនកម្ពុជា  នឹងសាងសង់លើផ្ទៃដីសរុប ១២០,៦៨៤ម៉ែត្រការ៉េ មានចំនួនផ្ទះល្វែងសរុបមាន ៦៦៩ យូនីត។ ស្ថិតនៅផ្លូវវត្តតាំងកសាង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ភ្នំពេញ។

ទំនាកទំនងមកកាន់៖  chengchanthon@gmail.com

2 thoughts on “ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Creed Group ដែលមានសាខាក្នុងប្រទេសកម្ពុជា(Creed Asia) ចេញគម្រោងលំឋានធំៗបីនៅភ្នំពេញ

Leave a Reply