ក្រុមហ៊ុនស៊ីនទ្រី៖ បុគ្គលិក-កម្មករប្រមូលសំរាម ឈប់សម្រាក៤ថ្ងៃ, ការប្រមូលសំរាមរអាក់រអួលរយៈពេល៧ថ្ងៃ
Posted On : April, 18, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦

ប្រភព ៖ Fresh News

ក្រុមហ៊ុនស៊ីនទ្រី បានប្រកាសថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យបុគ្គលិក-កម្មករ ដែលកំពុងបំរើការងារ ជូនក្រុមហ៊ុនបានឈប់សំរាកចំនួន៤ថ្ងៃ ទៅតាមប្រកាសរបស់ក្រសួនការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ។ ដូចនេះការប្រមូលសំរាមនៅក្រុងភ្នំពេញ នឹងមានភាពរអាក់រអួលបន្តិចបន្តួច ចំនួន៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីបញ្ជាក់ថា ទោះជាយ៉ាងណាក្រុមហ៊ុន បានរៀបចំផែនការ ដោយត្រៀមកំលាំងពលកម្ម សំភារៈ និងឧបត្ថម្ភជាថវិកា ដល់បុគ្គលិក-កម្មករ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្របំរើការ ផ្តល់សេវាសំអាត និងប្រមូលសំរាមតាមបណ្តាផ្លូវធំៗ និងទីប្រជុំជនផងដែរ​។ បន្ថែមពីនេះក្រុមហ៊ុន ក៏បានពង្រាយធុងដាំស្ទ័រ (ធុងស្តុកសំរាមធំៗ) បណ្តោះអាសន្ននៅថ្ងៃបុណ្យ ដើម្បីបញ្ជៀសក្នុងការបញ្ចេញសំរាម របស់ប្រជាពលរដ្ឋដែលពួកគាត់ពុំអាចទុកសំរាម ក្នុងទីតាំងរបស់ពួកគាត់បាន។ ការពង្រាយធុងដាំស្ទ័រ នឹងត្រូវប្រមូលសំអាតវិញ នៅក្រោយពិធីបុណ្យចប់។

ជាមួយគ្នានេះ ក្រុមហ៊ុនសូមការអធ្យាស្រ័យ ​និងយោគយល់ពីសំណាក់ ប្រជាពលរដ្ឋចំពោះភាពរអាក់រអួលនេះ និងសូមមានការវេចខ្ចប់ទុកដាក់ សំរាមបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ៕

12987086_1586780301636335_1661682730210936259_n

Urban Voice Cambodia

Urban Voice Cambodia