ក្រុមហ៊ុនបូមខ្សាច់របស់ លោក សោម រស្មី (ហៅពៅ ) កាយអាចម៌ដីជិតដល់សរសរផ្ទះប្រជាពល់រដ្ឋ
Posted On : August, 7, 2015 | By សំឡេងទីក្រុង

ថ្ងៃទី ០៧​ ខែសីហា ២០១៥   ដោយ៖ urbanvoicecambodia.net  

នៅក្នុងសហគមភូមិព្រែកតាគក់ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក មានករណីក្រុមហ៊ុនបូមខ្សាច់របស់ លោក សោម រស្មី (ហៅពៅ ) បានមកជីកកាយអាចម៌ដីរបស់ខ្លួនដែលហូរចូលដីប្រជាពលរដ្ឋ ពីការចាក់បំពេញបឹងសម្រាប់សាងសង់សំណង់អគាផ្សេងៗ ដែលបង្ករអោយមានការបាក់ដី នឹងប៉ះពាល់ដល់សិទ្ធលំនៅឋាន របស់ប្រជាពល់រដ្ឋប្រមាណ៣គ្រួសារ។ តំណាងគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះម្នាក់បានអោយដឹងថា ការជីកកាយយកអាចម៌ដីនេះគឺជាចេតនារបស់ក្រុមហ៊ុន ដែលចង់បំផ្លាញគ្រួសារបស់គាត់ ដោយគាត់បានចូលរួម ជជែកវែកញែកពីការំលោភព្រំដីពីសំណាកក្រុមហ៊ុនទៅលើប្រជាពលរដ្ឋមួយគ្រួសារផ្សេងទៀត កាលពីថ្ងៃមុន។ ហើការកាយអាចម៌ដីនោះដែរគឺមានជម្រៅប្រមាណជា ពីរម៉ែត្រទៅក្រោម គឺកាយទាំងដីចាស់របស់ពួកគាត់ទៀតផងដែរ។

Urban Voice Cambodia

Urban Voice Cambodia