ក្រុមហ៊ុនកម្ពុជា-អាល្លឺម៉ង់ចុះMOUលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋពិសេសថ្មី
Posted On : កុម្ភៈ, 21, 2017 | By Vantha

នៅថ្ងៃទី២០ កុម្ភៈ ក្រុមហ៊ុន Kerry Worldbridge Logistics បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនប្រទេសអាល្លឺម៉ង់  InSITE BAVARIA លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសថ្មី។

ការចុះMOUរវាងក្រុមហ៊ុន Kerry Worldbridge Logistics និងក្រុមហ៊ុន InSITE BAVARIA វាជាឱកាសដ៏ល្អមួយរបស់កម្ពុជានិងការទាក់ទាញក្រុមហ៊ុនឧស្សាហកម្មល្បីញៗរបស់ប្រទេសអាល្លឺម៉ង់មកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀតនៅកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះមានទីតំាងនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ដំណាក់ ក្រុងតាខ្មៅ លើផ្ទៃដី៦៣ហិកតា។ តំបន់សេដ្ឋកិច្ចថ្មីនេះ ក្រោមការបោះទុនវិនិយោគរវាងក្រុមហ៊ុន Worldbridge និងក្រុមហ៊ុន Kerry Logistics ដែលមានទឹកប្រាក់ ១០០លានដុល្លារ។

បន្ថែមពីលើនេះ តំបន់សេដ្ឋកិច្ចពិសេសថ្មីបានយកចិត្តទុកខ្លាំងទៅលើគុណភាពនៃការផ្តលើសេវាដល់ក្រុមហ៊ុនមកដាក់ទុនវិនិយោគនៅកម្ពុជាមិនចាំបាច់បារម្ភលើបញ្ហាមធ្យោបាយដឹកជញ្ជូន នាំចេញនាំចូល ឬបច្ចេកទេសផ្សេងៗទៀតនោះទេ។

សូមបញ្ជាក់ផងដែរថា ការចុះអនុស្សារណៈយោគយល់គ្នានឹងជារបទថ្មីមួយទៀតដើម្បីផ្លូវឲ្យក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសអាល្លឺម៉ង់មកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះកាន់តែច្រើនថែមទៀត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!