ក្រុមប្រជា​ការពារខណ្ឌទួលគោកជិត១០០នាក់ ធ្វើអនាម័យដើរប្រមូលសំរាម
Posted On : February, 24, 2015 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព, ថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ០៩:៥៤

រាជធានីភ្នំពេញ​ ៖ ក្រុមប្រជា​ការពារជិត១០០នាក់​ក្នុងខណ្ឌទួលគោក ​បានបើកយុទ្ឋនាការ​ធ្វើអនាម័យតាមទី​សាធារណៈក្នុងមូលដ្ឋាន​​ដោយដើរប្រមូល​សំរាម​ក្នុង​សង្កាត់ផ្សារដេប៉ូ និងផ្សារដើមគ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ការធ្វើអនាម័យ​តាមដងផ្លូវនាព្រឹកថ្ងៃទី២៣​ កុម្ភៈ ២០១៥ ​ដឹកនំាដោយលោក ប៉ាង លីដា ​អភិបាលរងខណ្ឌទួលគោក ។

​ជាការកត់សម្គាល់​ ការបើកយុទ្ឋនាការ​ប្រមូលសំរាមរបស់​អាជ្ញាធរខណ្ឌទួលគោក​នាពេលនេះដែរ ​បានធ្វើឡើងបន្ទាប់ពី​រាជរដ្ឋាភិបាល​កាលពីពេលថ្មីៗនេះ​បាន​​សម្រេច​ឲ្យអាជ្ញាធរខណ្ឌ​ទំាងអស់ក្នុងរាជធានីភ្នំពេញ​ ជាអ្នកចាត់ចែង​ប្រមូលសំរាមក្នុងមូលដ្ឋាន​របស់ខ្លួន ជំនួសឲ្យ​ក្រុមហ៊ុនស៊ិនទ្រី ត្រូវ​បាន​រាជ​រដ្ឋា​ភិ​បាលវាយតម្លៃថា​គ្មានលទ្ឋភាពនិងសមត្ថភាព​​គ្រប់គ្រាន់​ក្នុងការ​ប្រមូលសំរាមនោះរួចមក ៕

Urban Voice Cambodia

Urban Voice Cambodia