ក្រុង​ចំនួន​២៦​ទទួល​បាន​ថវិកា​ពី​ក្រសួង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​សំរាម
Posted On : January, 6, 2015 | By សំឡេងទីក្រុង

ដោយ ប្រាជ្ញ ចេវ, វិទ្យុុុអាស៊ីសេរី, ថ្ងៃទី ៦ មករា ២៩០១៥

ក្រសួង​បរិស្ថាន​មាន​គម្រោង​ប្រគល់​ថវិកា​ជាតិ​ចំនួន ៥​លាន​ដុល្លារ ឲ្យ​ទៅ​បណ្តា​ក្រុង​ចំនួន​២៦ ដើម្បី​គ្រប់គ្រង​សំរាម ឬ​សំណល់​រឹង​និង​រាវ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​ទី​៦ ខែ​មករា រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ឲ្យ​ដឹង​ថា ថវិកា​ដែល​ត្រូវ​ផ្តល់​​ឲ្យ​ថ្នាក់​ជាតិ​នេះ ដើម្បី​ធានា​បាន​ថា បណ្តា​ទីក្រុង​មាន​អគ្គិសនី​ខ្យល់​ស្អាត ទឹក​ស្អាត​ជួន​ដល់​ប្រជាពលរដ្ឋ។ លោក​ថា ការ​ផ្តល់​ថវិកា​នេះ​ដើម្បី​ជំរុញ​ឲ្យ​ក្រុង​នីមួយៗ​ប្រឡង​ប្រជែង​គ្នា​ អភិវឌ្ឍន៍ ហើយ​ថវិកា​នេះ​នឹង​ជំរុញ​ឲ្យ​ក្រុម​ការងារ​ពួកគេ​ធ្វើ​ទៅ​កាន់​តែ​រលូន​ទៅ​ មុខ។

លោ សាយ សំអាល់ ថា កន្លង​មក គម្រោង​នេះ​ក៏​មាន​ដែរ ប៉ុន្តែ​ទើប​ឆ្នាំ​២០១៥ នេះ ក្រសួង​បរិស្ថាន​ស្នើ​ឲ្យ​មាន​ថវិកា​ជាតិ​ឲ្យ​ផ្គត់ផ្គង់​បន្ថែម៖ «យើង​ផ្តល់​ថវិកា​ទៅ​តាម​ចំនួន​ប្រជាជន​ក្នុង​ក្រុង​នីមួយ»

ក្រុង​ដែល​ទទួល​ថវិកា​នេះ​រួម​មាន ក្រុង​តាខ្មៅ កំពង់ចាម ដូនកែវ បាត់ដំបង សួង ព្រៃវែង សៀមរាប ច្បារមន ប៉ោយប៉ែត សិរីសោភណ្ឌ ស្វាយរៀង បាវិត កំពត កំពង់ឆ្នាំង ស្ទឹងសែន ព្រះសីហនុ ពោធិ៍សាត់ ក្រចេះ បានលុង សំរោង កែប ខេមរៈភូមិន្ទ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង និង​ក្រុង​សែនមនោរម្យ។

លោក សាយ សំអាល ថា ពេល​នេះ​ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​ការងារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​មហាផ្ទៃ ដើម្បី​ទម្លាក់​លុយ​ទៅ​ដល់​បណ្តា​ក្រុង​នានា​ឲ្យ​បាន​លឿន។ លោក​ថា នៅ​ឆ្នាំ​២០១៦ ក្រសួង​នឹង​បន្ថែម​ថវិកា​ទៅ​ទី​ប្រជុំជន​នានា​ទៀត៕

 

Urban Voice Cambodia

Urban Voice Cambodia