8-5-030

ក្រុងភ្នំពេញបាននឹងកំពុងបង្ហាញសញ្ញាណនៃភាពកំសោយលើការសាងសង់អគារ

ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានកំណើតសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧% ជាង២ទស្សវត្សមកហើយ និយាយអំពីវិស័យអនលទ្រព្យវិញមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ មិនយូរប៉ុន្មានទេស្ថានភាពនៅរាជធានីភ្នំពេញដូចជាព្រះបរមរាជវាំង ឬវិមានឯករាជ្យនឹងមានផ្ទះល្វែងកំពស់ពី៤ទៅ៥ជាន់។ ប៉ុន្តែមានអគារមួយក្នុងចំណោមអាគារធំ ៗ នៅអាស៊ីអាគ្នេយ៍នឹងលេចរូបរាងនៅកម្ពុជាហើយនឹងការកើនឡើង ផ្ទះល្វែង អគារការិយាល័យ និងអគារស្នាក់នៅក្នុងប្រទេសកម្ពុជាដែលជាហេតុធ្វើអោយដីក្រុងភ្នំពេញបានឡើងថ្លៃ។

យោងទៅតាមរបាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថាការសាងសង់បានរួមចំណែកយ៉ាងខ្លាំងក្នុងការរួមចំណែកធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ ២០១៦ អ្នកប្រឹក្សាអចលនទ្រព្យឈ្មោះ Knight Frank បាននិយាយថា អចលនទ្រព្យមានចំនួន ១៥% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបក្នុងរយៈពេល ២ ទសវត្សតាំងពីឆ្នាំ ១៩៩៤មក ។

កាលពីខែមេសាកន្លងទៅនេះ ធនាគារពិភពលោកក៏បានប៉ាន់ប្រមាណផងដែរថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់មានចំនួន ៣,៥ ពាន់លានដុល្លារ មានចំនួនច្រើនសម្រាប់ប្រទេសកម្ពុជាដែលមានផលិតផលក្នុងស្រុកសរុបក្រោម ២០ ពាន់លានដុល្លារ។ របាយការណ៍ដដែលបានកត់សម្គាល់ថា សកម្មភាពសំណង់ “នៅតែបន្តមានភាពរស់រវើក ដោយសារតែតម្រូវការរបស់វិនិយោគិនសម្រាប់អចលនទ្រព្យលំនៅដ្ឋាន និងអគារពាណិជ្ជកម្មនៅតែមានភាពរឹងមាំដោយមានការកើនឡើងជាបន្តបន្ទាប់នូវចំនួនគម្រោងសាងសង់ដែលបានអនុម័តក្នុងឆ្នាំ ២០១៦” ។

លោក James Hodge ជាអនុប្រធានផ្នែកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE Cambodia ដែលជាផ្នែកមួយនៃ CBRE Group បានមានប្រសាសន៍ថា ការរីកចម្រើននៃអគារទាំងនេះត្រូវបានជំរុញដោយ«ការផ្គត់ផ្គង់ដ៏ច្រើននៃទុនបរទេស។ ការខ្វះខាតនូវប្រភេទទ្រព្យសកម្មនៅកម្ពុជា ដែលបានធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា ហើយប្រទេសកម្ពុជានឹងបន្តការរីកចំរើនទៅមុខជានិច្ច។

ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន ទីផ្សារអចលនទ្រព្យប្រហែលជានៅទ្រឹង។ CBRE បាននិយាយថា ការវិនិយោគលើគម្រោងសាងសង់ដែលបានអនុម័តបានឈានដល់ ៨,៥ ពាន់លានដុល្លារលើគម្រោងចំនួន ២,៦៣៦ ក្នុងឆ្នាំ ២០១៦ ពោលគឺកើនឡើង ១៤៣% នៅឆ្នាំ ២០១៥ ដែលបានវិនិយោគទុន ៣,៥ ពាន់លានដុល្លារនៅក្នុងគម្រោងចំនួន ២,៣០៥។ ជាង ៨ពាន់លានដុល្លារនៃការវិនិយោគនេះ ជាចំណុចកំពូលហើយនៃទុនវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយសារដើមឆ្នាំ២០១៧នេះមានការថមថយខ្លះហើយ។

ស្របពេលជាមួយគ្នានេះផងដែរ សញ្ញាណបង្ហាញអោយឃើញថា វិស័យលំនៅដ្ឋានអាចនឹងប៉ះពាល់ដល់ ការធ្លាក់ចុះនូវគម្រោងថ្មីៗដែលបានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ។ បើទោះបីជាការចាប់ផ្តើមសាងសង់នៅអគារខ្ពស់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងលេចរូបរាងនៅរាជធានីភ្នំពេញក៏ដោយ។ អគារដែលខ្ពស់ជាងគេនេះគឺមានកំពស់១៣៣ជាន់ និងមានអគារពានិជ្ជកម្មភ្លោះ២ ដែលបានកំពស់៥៥០ម៉ែត ។

បន្ទាប់ពីការកើនឡើងយ៉ាងគំហុកនៅឆ្នាំ ២០១៦ តម្លៃសរុបនៃគម្រោងសាងសង់ដែលបានអនុម័តបានធ្លាក់ចុះនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលគម្រោងសាងសង់សរុបរបស់គម្រោងសំណង់ដែលបានអនុម័តក៏ធ្លាក់ចុះផងដែរ។ នេះបើយោងតាមតាមធនាគារពិភពលោកបានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ខ្លួន៕

ប្រភព៖ business-cambodia.com

Leave a Reply