ក្រសួង​ឲ្យ​ពលរដ្ឋ​ស្ងៀមស្ងាត់​ចំពោះ​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន
Posted On : February, 10, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន ​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ​«រក្សា​ភាព​ស្ងៀមស្ងាត់» ចំពោះ​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ​។ ទោះ​យ៉ាង​ណា ​ពលរដ្ឋ​ នៅ​តែ​សម្តែង​ការ​ព្រួយបារម្ភ​បន្ទាប់ពី​មាន​ការ​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ខែ​មុន ​អំពី​ការ​អនុម័ត​យល់​ព្រម​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​នេះ​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ ឬ​ធ្វើការ​ពិគ្រោះ​យោបល់​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​​។

ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សាធារណការ​កាលពី​ខែ​មុន​។ ផា លីណា

ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សាធារណការ​កាលពី​ខែ​មុន​។ ផា លីណា

Urban Voice Cambodia

Urban Voice Cambodia