ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤
Posted On : ឧសភា, 26, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

បើទោះជារដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឲ្យកាន់តែមានតម្លាភាព ទាក់ទងនឹងបទប្បញ្ញត្តិ និងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ក្តីក៏ក្រសួងរ៉ែ និងថាមពល (MME) បានបន្តផ្តល់អាជ្ញាប័ណ្ណថ្មីដោយគ្មានរៀបចំការដេញថ្លៃជាសាធារណៈ ឬមិនទាមទារឲ្យក្រុមហ៊ុនបង្ហាញលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទៅកាន់សាធារណជន។

ជាផ្នែកមួយនៃកំណែទម្រង់បន្ទាប់ពីការរឹតបន្តឹងការបូមខ្សាច់ កាលពីខែមីនាឆ្នាំមុននៅពេលក្រសួងរ៉ែ និងថាមពលបានប្រកាសថាខ្លួននឹងគ្រប់គ្រងវិស័យនេះមានការបន្តចេញ អាជ្ញាប័ណ្ណបូមខ្សាច់ជាច្រើន។

បើទោះជាការដេញថ្លៃជាសាធារណៈប្រកបដោយតម្លាភាពបំផុតត្រូវបាន រៀបចំធ្វើឡើងកាលពីខែមិថុនាឆ្នាំមុនដើម្បីផ្តល់អាជ្ញាប័ណ្ណចំនួន បួនសម្រាប់ការបូមខ្សាច់នៅទន្លេមេគង្គ និងទន្លេបាសាក់ក្តីក៏ចាប់ពីពេលនោះមកមានការចេញអាជ្ញាប័ណ្ណ សរុបចំនួន ៤៩ គិតត្រឹមចុងឆ្នាំ ២០១៥ និង ២០ អាជ្ញាប័ណ្ណនៅត្រីមាសទី ១ ឆ្នាំ ២០១៦ ដែលធ្វើឲ្យអាជ្ញាប័ណ្ណសរុបនៅទូទាំងប្រទេសមានចំនួន ៨៤។ នេះបើតាមលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

សកម្មភាពបូមខ្សាច់នាពេលកន្លងមក។ ការបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់បានធ្វើឲ្យប្រជាជនខឹងសម្បា។ ហុង មិនា

សកម្មភាពបូមខ្សាច់នាពេលកន្លងមក។ ការបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់បានធ្វើឲ្យប្រជាជនខឹងសម្បា។ ហុង មិនា

សំឡេងទីក្រុង!

សំឡេងទីក្រុង!