ក្រសួងសាធារណការ និងដឹកជញ្ជូន៖ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត
Posted On : October, 11, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យយានយន្តដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា៖ ក្រសួងនឹងធ្វើការជូនដំណឹងមុនពេលទៅត្រួតពិនិត្យនៅតំបន់នីមួយៗ។នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

«បច្ចុប្បន្នយានយន្តនេះមានមួយគ្រឿង ហើយនឹងធ្វើការចល័ត គ្រប់២៥ខេត្ត-ក្រុង។ ក្រសួងនឹងជូនដំណឹងពីការចល័តនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នា។ យានយន្តនេះនិឹងត្រូវទិញបន្ថែមទៀត ដើម្បីជំរុញសេវាឲ្យឆាប់រហ័ស និងមានប្រសិទ្ធភាព»។

សូមពិនិត្យមើលតម្លៃសេវាផ្លូវការដូចខាងក្រោម៖

14680770_586538704863807_5817330529485631347_n

Urban Voice Cambodia

Urban Voice Cambodia