ក្រសួងសង្គមកិច្ច​ រួមរិតដោយផ្ទះ​ និងរោងជាងវៀតណាម
Posted On : តុលា, 11, 2016 | By Vantha

ប្រភព៖ mekongjournal.com

ភ្នំពេញ៖ នៅពេលធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ជិតដល់មជ្ឈមណ្ឌលកំសាន្តរ៉ក់ ម្ដុំបឹងត្របែក យើងនឹងឃើញក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ហើយយើងក៏ឃើញភាពមិនប្រក្រតីនៅទីនោះដែរ។ និយាយពីភាពមិនប្រក្រតី គឺតាមពិតក្រសួងនេះស្ថិតក្នុងទីតាំងអំណោយផលសឹងតែជាងទីស្ដីការគណរដ្ឋមន្រ្តីទៅទៀត គឺក្រសួងមានផ្លូវព័ទ្ធគ្រប់ទិសតែម្ដងទាំងខាងមុខ ក្រោយ និងឆ្វេងស្ដាំ ខណៈចិញ្ចើមផ្លូវក៏មានសភាពល្អប្រសើរងាយចតឡានទៀត។

ប៉ុន្តែ ជាអកុសលភាពអំណោយផលទាំងនេះត្រូវបានលុបបំបាត់ដោយសំណង់ផ្ទះវៀតណាម ដែលមានដូចជាផ្ទះធម្មតា រោងជាងឈើ កន្លែងម៉ាស្សាកោសខ្យល់ កន្លែងធ្វើសក់កាត់កញ្ចក់ និងខ្លះជារោងកាហ្វេ។ ចិញ្ចើមថ្នល់នៅជុំវិញក្រសួងលែងមានទៀតហើយ ហើយមានតែភាពអ៊ូអរដោយសំឡេងគ្រឿងម៉ាសុីន និងភាសានិយាយរបស់ជនជាតិវៀតណាម។

សំណេរនេះមិនមែនជាការរើសអើងអ្វីទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញការកត់សំគាល់ទៅលើបញ្ហាមួយចំនួនប៉ុណ្ណោះ។ តើការសង់ផ្ទះរបស់ជនជាតិវៀតណាមនៅលើដីចិញ្ចើមផ្លូវយ៉ាងដូច្នេះ មានភាពត្រឹមត្រូវតាមច្បាប់ឬយ៉ាងណា ខណជនជាតិខ្មែរខ្លះដែលកំពុងរស់នៅលើដីរដ្ឋឬដីសាធារណដូចនេះ តែងតែត្រូវបានអាជ្ញាធរបណ្ដេញចេញ មានខ្លះដេញធម្មតា ខ្លះដេញដោយហិង្សាតែម្ដង។ ប៉ុន្តែវៀតណាមនៅជុំវិញក្រសួងសង្គមកិច្ចនៅយ៉ាងស្រណុកសុខស្រួល?

14585692_861244430678089_1984889547_o-600x450

ខាងមុខក្រសួងសង្គមកិច្ច

14572737_861244440678088_2013986398_o-600x450

ខាងមុខក្រសួងសង្គមកិច្ច

14599880_861244487344750_417756030_o-600x450

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!