12036682_597550390384086_5984438376645169917_n

ក្រសួងបរិស្ថាន រៀបចំ​កិច្ច​ប្រជុំ​កំពូល​យុវជន​ពិភពលោក​​២០១៧ «បរិស្ថាន​ស្អាត គឺ​ផ្ដើម​ចេញ​ពី​យុវជន»​

«បរិស្ថានស្អាត គឺផ្ដើមចេញពីយុវជន» គឺជាប្រធានបទដែលក្រសួងបរិស្ថានលើកយកមកពិភាគក្សាក្នុងកិច្ចប្រជុំកំពូលយុវជនពិភពលោកឆ្នាំ២០១៧ នៅថ្ងៃទី១២ ដល់ ១៤ ខែមករា នៅឯទីស្ដីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងយុវជនប្រមាណជិត ២០០នាក់ ក្នុងនោះមានយុវជនកម្ពុជា និងយុវជនមកពីបណ្ដាប្រទេសសមាជិកអាស៊ាន។  កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍអ្នកដឹកនាំជាយុវជន និងជំរុញការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បរិស្ថាន និងសុខមាលភាពសង្គម នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមករា។

ក្រសួងបរិស្ថានឲ្យដឹងទៀតថា៖ កិច្ចប្រជុំនេះធ្វើឡើងចំនួនពីរលើក លើកទី១ ធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា និងលើកទីពីរ ធ្វើនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា៕

Leave a Reply