ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តូរ៉ាហ្ស៊ី ( TORAJI ) នឹងឆ្លងកាត់ប្រទេសកម្ពុជា
Posted On : វិច្ឆិកា, 19, 2018 | By សំឡេងទីក្រុង

យោងតាមហ្វេសប៊ុកផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តូរ៉ាហ្ស៊ី ( TORAJI )

បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍អាកាសធាតុរួចមក ឃើញថា៖ វិសម្ពាធទាប នៅលើសមុទ្រចិនខាងត្បួង បានវិវត្តន៍ខ្លួនទៅជាកូនព្យុះទី​ ២៧ ឈ្មោះ តូរ៉ាហ្សុី(TORAJI)​និងកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម។ ព្យុះនេះ នឹងធ្វើដំណើរឆ្លងកាត់​ភាគខាងត្បូងប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលជាវិសម្ពាធវិញនៅថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២០ ខែវិច្ឆិកា មានស្ថានភាព ដូចខាងក្រោម៖

  1. តំបន់មាត់សមុទ្រ៖ មានភ្លៀង និងខ្យល់បក់បោកខ្លាំង។ រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
  2. ខេត្តកំពត តាកែវ និងខេត្តកំពង់ស្ពឺ អាចមានភ្លៀងធ្លាក់ខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង
  3. បណ្តារាជធានីខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តត្បួងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ឆ្នាំង អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំជាមួយខ្យល់បក់បោក ក្នុងល្បើនពី ៧ ទៅ ៩ ម៉ែត្រក្នុងមួយវិនាទី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ថខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តការតាមដាន យ៉ាងយកចិត្តទុកដាក់​លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!