ក្រសួងធនធានទឹក និងឧតុនិយម៖ ធាតុអាកាសបន្តចុះត្រជាក់មួយថ្ងៃទៀត

អាកាសធាតុ នឹងចុះត្រជាក់ខ្លាំងរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់ជួរភ្នំដងរែកនឹងចុះត្រជាក់ក្នុងរង្វង់១០​-១២ អង្សាសេ សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាព ១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។

ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕

Leave a Reply