ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបញ្ហាអាកាសធាតុ ចាប់ពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃ៤ ខែមេសា
Posted On : March, 28, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០១៦

យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី០៤ ខែមេសានេះ ស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា មានសីតុណ្ហភាពពី ៣៧ ដល់ ៤០ អង្សាសេ ហើយអាចនឹងមានភ្លៀងកក់ខែនៅតាមបណ្តាខេត្តមួយចំនួន។ សេចក្តីផ្សព្វផ្សាយបានបញ្ជាក់បន្ថែមថា បាតុភូតធម្មជាតិផ្សេងៗដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើង ក្នុងអំឡុងពេល១សប្តាហ៍នេះ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះបាតុភូតទាំងនេះផងដែរ។

12924342_250602221938954_2160349266309314768_n

Urban Voice Cambodia

Urban Voice Cambodia