ក្រសួងទេសចរណ៍ សម្អាតបរិវេណ វិទ្យាល័យព្រះស៊ីសុវត្ថិ និងដាំកូនឈើជានិមិត្តរូប បង្ហាញពីការរួមចំណែកការពារធម្មជាតិ
Posted On : មិថុនា, 21, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ khmeronlinenews

កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ ថ្នាក់ដឹកនាំគណៈកម្មការជាតិ វាយតម្លៃទីក្រុងស្អាត នៃក្រសួងទេចរណ៍  បានដឹកនាំ រៀបចំពិធីដាំកូនឈើជានិមិត្តរូប និងសម្អាតបរិវេណ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីចូលរួមកិច្ចការក្នុងសង្គម ក្នុងការការពារធម្មជាតិ ក៏ដូចជាជួយថែរក្សាសោភ័ណ្ឌភាពក្រុង និងធ្វើឱ្យកម្ពុជាមានភាពស្រស់ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ។

មន្រ្តីអ្នកចូលរួមបានឱ្យដឹងថា ការរៀបចំពីធីខាងលើនេះ ក៏មានការចូលរួមពីតំណាង សាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្ត្រាចារ្យជាតិ និងអន្តរជាតិ សិស្ស-និស្សិត សរុបប្រមាណ៤៣០០នាក់ ដែលលទ្ធផលការងារដ៏សកម្មនេះ ក្រុមការងារបានដាំកូនឈើជានិមិត្តរូប ចំនួន៤ដើម ព្រមទាំងបានសម្អាតបរិវេណវិទ្យាល័យ ប្រកបដោយសេចក្ដីសប្បាយរីករាយ ដែលបង្ហាញពីសាមគ្គីភាពដ៏ស្និទស្នាល។

photo_2016-06-17_16-46-50

សំឡេងទីក្រុង!

សំឡេងទីក្រុង!