កំណើនប្រជាជនក្នុងក្រុង រំពឹងកើនដល់ ៣លាននាក់នៅឆ្នាំក្រោយ
Posted On : កញ្ញា, 3, 2016 | By សំឡេងទីក្រុង

ប្រភព៖ business-cambodia

បើតាមការលើកឡើងរបស់ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា  កំណើនប្រជាជនក្នុងទីក្រុង ដែលត្រូវរំពឹងទុកថានឹងមានការកើនឡើងដល់ ៣លាននាក់នៅក្នុងរយៈវេលាឆ្នាំក្រោយនេះ។ 

ឯកឧត្ដម ប៉ា សុជាតិវង្ស បានឱ្យដឹងដែរថា គម្រោងស្ថាបនាទីក្រុង ឆ្នាំ ២០៣៥ មានរួមបញ្ចូលផ្ទៃដីចំនួន ៦៧៨ម៉ែត្រការ៉េក្នុងការពង្រីកភូមិសង្កាត់ ដែលធ្វើឱ្យអាជ្ញាធររាជធានីធ្វើការពង្រីកភូមិ និងសង្កាត់មួយចំនួន ដើម្បីឆ្លើតបនិងប្រជាសាស្ត្រ ក៏ដូចជាជួយសម្រូលដល់អាជ្ញាធរក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់ នឹងបញ្ហាមួយចំនួនទៀត។

កំណើនប្រជាជនរស់នៅទីក្រុងភ្នំពេញ មានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ ហើយអត្រាកំណើននេះអាចដោយសារតែការធ្វើចំណាក់ស្រុក នៃប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារធ្វើ។ ព្រោះទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សម្បូបែប ដែលអាចផ្ដល់ការងារដល់ពួកគេ។ មួយផ្នែកតូចទៀត អត្រាកំណើនសិស្សនិស្សិត បន្តការសិក្សានៅទីក្រុងពីមួយឆ្នាំទៅមួយឆ្នាំក៏មានការកើនឡើងគួរឱ្យគត់សម្គាល់ផងដែរ។

អត្រាកំណើន ប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ ចេះតែមានការកើនឡើងនេះ ហើយជាដើមចមដ៏ធំមួយដែលតែងបង្កឱ្យមានការកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ស្ទើរតែរាល់ថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្ដម ប៉ាសុជាតិវង្ស បានឱ្យដឹងថា បញ្ហាស្ទះចរាចរណ៍ជាបញ្ហាធំមួយដែលរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ទីក្រុងភ្នំពេញស្ទះបីគឺស្ទះចរាចរណ៍ ស្ទះលូ និងស្ទះសំរាម ហេតុនេះទើបអជ្ញាធរក្រុងជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់ ដើម្បីជួយសម្រូលការកកស្ទះចរាចរណ៍នៅជាង១០០គោលដៅក្នុងរាជធានី នាពេលខាងមុខ។

ម៉្យាងវិញទៀត បញ្ហាទឹកស្អាត បញ្ហាអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសុទ្ធតែនៅមានការខ្វះខាត ដោយសារទីក្រុងកាន់តែពង្រីក ហើយចំនួនមនុស្សកើនឡើង។ ចំនុចនេះត្រូវទាមទារឱ្យយើងពង្រីកបន្ថែមដើម្បីធ្វើឱ្យប្រសើរឡើង។ជាក់ស្ដែងសាលាក្រុងបានដាក់លូធំៗកប់ក្នុងដីប្រវែង២០០គីឡូម៉ែត្ររួចហើយ ដែលយើងអាចដោះស្រាយបញ្ហាលិចលង់បានមួយកម្រិត ហើយក្រុងក៏បានចាក់ពង្រីកផ្លូវបេតុង ១៥០គីឡូម៉ែត្រ នៅតំបន់ជាយក្រុង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!