កូរ៉េសម្រេចផ្តល់កម្ចីដល់កម្ពុជាប្រមាណ៤០០លានដុល្លារសម្រាប់អភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ
Posted On : January, 31, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅថ្ងៃទី៣១ មករា នេះកម្ពុជាកូរ៉េនឹងធ្វើពិធីចុះហត្ថលេខាខ្ចីលុយប្រមាណ៤០០លានដុល្លាររវាងឯកឧត្តម ប្រាក់ សុខុនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការប្រកាសព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីម្សិលមិញ។

ទឹកប្រាក់ចំនួន៣៥០លានដុល្លារសម្រាប់ផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។

ដោយឡែកទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨។

គួរជម្រាបផងដែរថា ការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ បានឆ្លើយតបយ៉ាងល្អដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួមចំណែកដល់ការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព៕

ប្រភព៖ business-cambodia.com

Urban Voice Cambodia

Urban Voice Cambodia