កុំច្រឡំថាចាប់មួយប្រាវ! នេះហើយផ្លូវទាំង២០ខ្សែ មានប៉ូលិសចល័តព្រោងព្រាត

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

យុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ទ្រង់ទ្រាយធំបំផុតនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ចាប់តាំងពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ កំពុងបន្តយ៉ាងគគ្រឹកគគ្រេងមិនបន្ធូរដៃឡើយ ដរាបណានៅតែមានអ្នកមិនគោរពច្បាប់។ខាងក្រោមនេះជាគោលដៅចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍រាប់បញ្ចូលទាំងអ្នកសេពគ្រឿងស្រវឹងលើសកំណត់ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងខណ្ឌទាំង១២នៅរាជធានីភ្នំពេញ៖

១. ផ្លូវជាតិលេខ ៥(ឃ្លាំងសាំងឫស្សីកែវ)

២. មហាវិថីព្រះនរោត្ដម (មុខស្រាបៀអង្គរ)

៣. ផ្លូវជាតិលេខ៦ (ជិតរង្វង់មូលខាងកើត)

៤. ផ្លូវលេខ ១៩៨៦ (ខាងកើតក្លឹបឌីយ៉ាម៉ង់)

៥. ផ្លូវលេខ ៤៧ (មុខវិទ្យាល័យវត្តភ្នំ)

៦. មហាវិថីសម្ដេចមុនីរ៉េត (ស្តុបអាងទឹក)

៧. ផ្លូវជាតិលេខ១ (គល់ស្ពានព្រះមុនីវង្សខាងកើត)

៨. ផ្លូវលេខ៣៧១ (មុខផ្សារប៉េសេ)

៩. មហាវិថីសហព័ន្ធរុស្ស៊ី (មុខវត្តសុភាឃួន)

១០. ផ្លូវលេខ ២៧១ (មុខផ្សារហេងលី)

១១. ផ្លូវលេខ២៧១ (ស្ថានីយទឹកស្អុយបឹងត្របែក)

១២. មហាវិថីព្រះមុនីវង្ស (មុខវិទ្យាល័យបឹងត្របែក)

១៣. ផ្លូវជាតិលេខ៦ (មុខវិទ្យាល័យព្រែកលាភ)

១៤. ផ្លូវលេខ៥៩៨ (មុខវិហារយេស៊ូគ្រិស្ត)

១៥. តីរវិថីព្រះស៊ីសុវត្ថិ (រង្វង់មូលសម្ដេចសង្ឃជួន ណាត)

១៦. មហាវិថីកម្ពុជាក្រោម (ក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី)

១៧. ផ្លូវជាតិលេខ១ (វាលស្បូវ)

១៨. ផ្លូវវ៉េងស្រេង (ផ្សារត្រពាំងថ្លឹង)

១៩. មហាវិថីព្រះមុនីរ៉េត (ខាងលិចផ្សារដើមគរ)

២០. ផ្លូវជាតិលេខ៥ (ផ្សារតូច)

 

ប្រភព៖ Sabaynews.com

Leave a Reply