កីឡដ្ឋាន​សំខាន់​បំផុត​ត្រៀម​ស៊ីហ្គេម​២០២៣ ​នឹង​​កសាង​ឆ្នាំ​នេះ​វិញ
Posted On : March, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://news.sabay.com.kh

ការ​សាង​ពហុកីឡដ្ឋាន​មរតក​តេជោ​​សម្រាប់​រៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​ ស៊ីហ្គេម​​ឆ្នាំ​២០២៣​ដែល​ប្រទេស​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​នឹង​ចាប់​ ផ្តើម​កសាង​ដំណាក់​កាល​ទី​២​គឺ​ Main Stadium ឬ​កីឡដ្ឋាន​សំខាន់​បំផុត​នៅ​ឆ្នាំ​២០១៥​នេះ​ហើយ​ ខណៈ​​ផែន​ការ​កន្លង​មក​ថា ​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ​២០១៧។

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​ថា​ អ្នក​ជំនាញ​សាង​សង់​របស់​រដ្ឋាភិបាល​ចិន​បាន​ត្រួតពិនិត្យ​លើ​បច្ចេកទេស​ និង​គំរូ​ប្លង់​នៃ​ Main Stadium ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេជោ​រួច​រាល់​អស់​ហើយ។ អ្នក​ជំនាញ​​ចិន​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ សាងសង់​ពី​ឆ្នាំ​២០១៧​មក​ឆ្នាំ​២០១៥​នេះ។

Vath-Chamroeun-NOCCStadium-Swimming-Pool-3 Stadium-Volley-Ball-basketball-2

នេះ​ជា​ការ​ពន្លឿន​មួយ​ដ៏​ល្អ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​លក្ខណៈ​ សម្រាប់​ធ្វើ​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ភាគី​ចិន​បាន​អនុម័ត​លើ​ផែន​ការ​ប្លង់​នៃ​ស្ថាបត្យកម្ម​របស់​ខ្មែរ​រួច​ហើយ​ ដោយ​គេ​យក​តាម​គំ​រូ​ និង​ប្រព័ន្ធ​សម័យ​​អង្គរ​។ ដូច្នេះ​ការ​សាង​សង់​នេះ​​អត់​ពិបាក​ទៅ​រក​អ្នក​ជំនាញ​វិស្វកម្ម​ណា​មក​ធ្វើ ​ទេ​ គឺ​ធ្វើ​ដោយ​កូន​ខ្មែរ​សុទ្ធ​ ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៩។

ទោះ​បី​ជា​យ៉ាង​ណា​​ថ្ងៃ​ខែ​ពិត​ប្រាកដ​នៃ​កសាង​នៅ​មិន​ទាន់​ច្បាស់​នៅ​ ឡើយ​ទេ​ដោយ​គ្រាន់​តែ​បាន​សម្រេច​រួម​ថា​ នឹង​ចាប់​ផ្តើម​កសាង​នៅ​ឆ្នាំ​២០១៥​នេះ​ហើយ។

តាម​កិច្ច​ពិភាក្សា​ក្នុង​មហា​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៤​ និង​ដាក់​ទិសដៅ​ឆ្នាំ​២០១៥​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ លើក​ឡើង​ថា ចាប់​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២៣​មិន​មែន​ជា​ពេល​វែង​ទេ​ ដូច្នេះ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​ចាប់​ផ្តើម​ពេល​នេះ​ទៅ។ សូម្បី​តែ​បណ្តា​ប្រទេស​ផ្សេង​ៗ​ពេល​គេ​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​ៗ​ក៏​ត្រៀម ​ខ្លួន​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ​មុន​ដែរ។

ការ​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ​ដំណាក់​កាល​ទី​មួយ​​គឺ​តារា​ង​បាល់បោះ​ តារាង​បាល់ទះ​ អាង​ហែល​ទឹក និង​អគារ​ស្នាក់​របស់​អត្តពលិក​សម្រេច​បាន​ជាង​៦០​ភាគ​រយ​រហូត​ដល់​ពេល​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦។ ដំណាក់​កាលទី​​ពីរ​គឺ​ Main Stadium នឹង​ចាប់​ផ្តើម​កសាង​នៅ​ឆ្នាំ​២០១៥​នេះ​ហើយ​ ខណៈ​ដំណាក់​កាល​ទី​៣​នឹង​កសាង​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត៕

Urban Voice Cambodia

Urban Voice Cambodia