កិច្ចពិភាក្សាការងាររវាង ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា និងដៃគូប្រជាមានិត​ចិន
Posted On : តុលា, 28, 2016 | By Sarim Tith

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយឯកឧត្តមវេជ្ជបណ្ឌិត Zhou Wei រដ្ឋលេខាធិការ និងជាប្រធានវិស្វករ នៃក្រសួងដឹកជញ្ជូនរបស់សាធារណរដ្ឋប្រជាមានិតចិន និងលោក Greg Smith នាយកគ្រប់គ្រងគម្រោងយុទ្ធសាស្រ្ត iRAP ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ការគាំទ្រជាបន្តរបស់ខ្លួនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជានិងដែលបានចូលរួមចំណែកបន្ថែមទៀតក្នុងការកសាងសមត្ថភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការជំរុញផ្សព្វផ្សាយអំពីដងផ្លូវឱ្យកាន់តែមានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់ឯកឧត្តមទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់សាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ថែមទៀត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!