កិច្ចប្រជុំពិភាក្សា​ស្តីពី​តម្លៃ​អគ្គិសនី​​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​
Posted On : January, 20, 2015 | By សំឡេងទីក្រុង

ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥, ដោយ ព្រះអាទិត្យ, កោះសន្តិភាព

រាជ​ធានី​​​ភ្នំពេញ​ ៖ អាជ្ញា​ធរ​អគ្គិ​ស​​នី​​កម្ពុជា ដែល​ដឹកនាំ​​ដោយ​​លោក​អគ្គនាយក​ EDC កែវ រតនៈ ដោយ​មានការ​​អញ្ជើញ​ចូលរួម​​ពី​​លោក​ឃួ​ង ស្រេង អភិបាលរង​​រាជ​ធា​នី​ភ្នំពេញ និង​លោក​ហែ​ម​ ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​​ពោធិ៍​​សែ​ន​ជ័យ បាន​​រៀបចំ​​​ពិធី​ពិភាក្សា​​ការងារ​ថ្លៃ​​អគ្គិស​នី ជាមួយ​ប្រជាពលរដ្ឋដែល​​ជា​​ម្ចាស់​ផ្ទះ​ជួល​, បន្ទប់​ជួល​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​​ជ័យ ​។

​ពិធី​នោះ​ បាន​ប្រព្រឹត្ត​ទៅ​​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១៩  មករា ​​២០១៥ ស្ថិតនៅ​ក្នុង​ទី​អារាម​​វត្ត​​ជម្ពូ​វ័ន ​ក្នុងភូមិ​​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ប្រជាពលរដ្ឋ​​ចូលរួម​នា​ពេល​នោះ​ មាន​ចំនួន​ជិត​១​ពាន់​នាក់​ ។

​នៅ​ក្នុង​ឱ​កាស​នោះ លោកកែវ រតនៈ បាន​ជំរុញ​ឱ្យ​​​​ប្រជា​ពលរដ្ឋ​​ដែល​មាន​ផ្ទះ​ជួល ​និង​បន្ទប់​ជួល​ទាំងអស់​ ត្រូវ​តែ​គោរព​​ច្បាប់ និង​យល់​ដឹង​​ទាំងអស់​​គ្នា​​ពី​ថ្លៃ​នៃ​ការ​ប្រើប្រាស់​អគ្គិ​ស​នី ​ដោយ​លោក​​បាន​មាន​ប្រសាសន៍​ថា​ ការ​ចំណាយ​ក្នុង​​ការ​ប្រើប្រាស់​ទៅ​លើបណ្ដាញ​អគ្គិសនី​​មាន​៣​ប្រភេទ​ គឺ​​​១-​អ្នក​ប្រើប្រាស់​អស់​​ត្រឹម​ចំនួន​៥០​គីឡូវ៉ាត់ម៉ោង​ចុះ​ក្រោម ​ក្នុង​១​ខែ​គឺ​តម្លៃ​ក្នុង​១​គីឡូ​​៦១០​រៀល​ ​២-អ្នក​ប្រើ​អស់ពី​​ចំ​នួ​៥១​គីឡូ​ ទៅ​ដល់​២០០​គីឡូ​​ក្នុង​១​ខែ​នោះ​​តម្លៃ​៦២០​រៀល​ និង​​៣-​​អ្នក​​ដែល​ប្រើប្រាស់​លើស​​ពី​២០០​គីឡូ​ឡើង​ទៅ​ តម្លៃ​៨២០​រៀល​ ។

Urban Voice Cambodia

Urban Voice Cambodia