ការ​ស្ថាបនា​ផ្លូវ​នឹង​ធ្វើ​ឲ្យ​​​វិស័យ​ខុនដូ​កាន់​តែរីក​ចម្រើន
Posted On : មករា, 12, 2015 | By សំឡេងទីក្រុង

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៥

តំ​បន់​​​ដែល​មាន​ចរាចរណ៍​​ឆ្លង​កាត់​ច្រើន ហើយ​កំពុង​មាន​ការដ្ឋាន​​​​សាង​​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផ្លូវ​ថ្នល់​ជា​ច្រើន​​​នោះ​​ត្រូវ​​គេ​រំពឹង​ថា នឹង​ក្លាយ​​ជា​កន្លែង​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ទិញ​ និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ខុនដូ ដោយ​ក្នុង​នោះ​រួម​មាន​ខេត្ត Nonthaburi និង​ Than Buri ខណៈ​ផ្លូវ Purple Line និង​ Blue Line កំពុង​​ស្ថាបនា ដោយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។

នាយក​នៃ​មជ្ឈមណ្ឌល Real Estate Information លោក​ Samma Kitsin និយាយ​ថា ខេត្ត​ Nonthaburi នៅ​តែ​ជា​ទីតាំង​ពេញ​និយម​បំផុត​សម្រាប់​ការ​ផ្គត់ផ្គង់ ​និង​ជា​កន្លែង​ដែល​មាន​តម្រូវការ​ខុនដូ​ច្រើន​នៅ​ក្នុង​ចំណោម​ខេត្ត​ទាំង​ ៥​ ដែល​នៅ​ជិត​ទីក្រុង​បាងកក។

កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​វិស័យ​​អច​លន​ទ្រព្យ​នៅ​កំណាត់​ផ្លូវ​​ភ្ជាប់ ​ពី​តំបន់ Bang Sue ទៅ​តំបន់​ Bang Yai កាន់​តែ​​ល្អ​ប្រសើរ​នោះ​ គឺ​ការ​ស្ថាបនា​ផ្លូវ​​នៅ​តំបន់​នោះ​សម្រេច​បាន​ប្រហែល​​ ៩៦​ ភាគរយ​ហើយ ខណៈ​ការ​ដាក់​ឲ្យ​ដំណើរ​សាក​ល្បង​គម្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​សីហា ខាង​មុខ។​

នាពាក់​កណ្តាល​ឆ្នាំ​២០១៥​ នេះមជ្ឈ-​​មណ្ឌល​ពាណិជ្ជ​កម្ម Central West Gate ដែល​​អភិវឌ្ឍដោយ​ក្រុមហ៊ុន​ CPN ក៏​នឹង​បើក​ដំណើរការ​ផង​​ដែរ​លើ​ផ្ទៃ​ដី​ទំហំ​ ១៦០ ០០០​ ម៉ែត្រ​​ការ៉េ​ក្នុង​តំបន់​ Bang Yai។

លោក​ Samma បាន​អះអាង​​ថា​៖ «ខុនដូមាន​ការ​ពេញ​និយម​ច្រើន​សម្រាប់​​អ្នក​មាន​បំណង​ទិញ​​លំនៅឋាន​ ដោយ​សារ​តម្លៃ​របស់​វា​សមរម្យ​ជាង​តម្លៃ​ផ្ទះ​​​ជាប់​ដី​ក្នុង​ទីតាំង​ ដូចគ្នា ហើយ​ខុនដូ​ជា​ធម្មតា​មាន​ទីតាំង​នៅ​ក្នុង​ទីប្រជុំ​ជន ជិត​ស្ថានីយ​​រថភ្លើង​ និង​រថយន្ត​ក្រុង​​​»។

លោកបាន​​​​ព្យាករ​​​ថា​ ចំនួន​ខុនដូ​ដែល​គ្រោង​ចេញ​លក់​ក្នុង​ឆ្នាំ​២០១៥ អាច​នឹង​​មាន​ច្រើន​ជាង ​៧០ ​០០០ ​យូនីត ខណៈ​កាល​ពី​ឆ្នាំ​ ២០១៤​ មាន​ចំនួន​សរុប​ ៦៨ ០០០ យូនីត។

គិត​ត្រឹម​ចុង​ខែ​មិថុនា ​ឆ្នាំ​ ២០១៤​ ខេត្ត ​Nonthaburi គឺ​ជា​កន្លែង​ដែល​មាន​ការ​ផ្គត់​ផ្គង់​ខុនដូ​ច្រើន​លំដាប់​ទី​ ២ នៅ​ក្នុង​ប្រទេស​ថៃ ​ដោយមាន​ចំនួន​ ៤៥ ​គម្រោង ​​ស្មើ ២៩ ៨៤៨ យូនីត​។ ទីក្រុង​បាងកក ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ ជា​មួយ​នឹង​បន្ទប់​ស្នាក់​នៅ​ចំនួន ១៣០​ ៧៥៤​ យូនីត ​ពី​ ២៧២ គម្រោង។​

ក្នុង​ខេត្ត​ Nonthaburi មាន​បន្ទប់​ ៨ ៩០៦​ យូនីត កំពុង​ដាក់​លក់​ដោយ​មាន​តម្លៃ​​ប្រហែល​ ៥៧៤​ លាន​ដុល្លារ​។

សង្កាត់​ Thon Buri​ ក្នុង​ទីក្រុង​​បាងកក​មាន​សក្តានុពល​ខ្លាំង​ផង​ដែរ​​ ខណៈ​ផ្លូវ​ពី​តំបន់ ​Hua Lamphong និង Bang Sue ទៅ Bang Kae នឹង​ជួយ​លើក​កម្ពស់​តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​សង្កាត់​នេះ។​

បើទោះ​ជា​ទីតាំង​មួយ​ចំនួន​ក្នុង​​សង្កាត់ Thon Buri ដែល​​មាន​រថភ្លើង​អាកាស​ឆ្លង​កាត់​​​ក៏ដោយ​ ក៏ការ​លក់​សរុប​នៅ​ក្បែរ​​ស្ថានីយ​រថភ្លើង​មាន​កម្រិត​ទាប​ត្រឹម ​៣៨ ​ភាគរយ ខណៈ​បន្ទប់​មាន​នៅ​សល់​ច្រើន​បំផុត​នៅ​ក្បែរ​ស្ថានីយ​ Watthakat។

កាល​ពី​២​ឆ្នាំ​មុន មជ្ឈមណ្ឌល Real Estate Information ក៏​ធ្លាប់​បាន​ព្រមាន​លើ​ការ​ផ្គត់ផ្គង់​ខុនដូ​លើស​ចំនួន​ក្នុង​សង្កាត់ ​Huai Khwang ក្នុង​ទីក្រុង​បាងកកផង​ដែរ​។

នាយក​រង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលន​​ទ្រព្យ ​Colliers International Thailand លោក​ Surachet Kong​cheap​ បាន​និយាយថា ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ Ratchadaphisek ត្រូវ​រំពឹង​ថា​នឹង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ដោយ​​​សារ​មាន​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ ចុង​ក្រោយ​នេះ៕ Bangkokpost/SM

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!