ការ​បូម​ដីដុះ​ចុង​ជ្រោយចង្វា បានចាប់ផ្ដើម​ជាមួយនឹង​ការ​ប្រទាំង ប្រទើស​ ​
Posted On : June, 9, 2015 | By សំឡេងទីក្រុង

ប្រភព៖ rasmeinews.com    ថ្ងៃទី 8 មិថុនា 2015  ដោយ៖ ប ខុន

ភ្នំពេញ:  គម្រោង​ជីក​បូម​ស្ដារ ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ ដែល​សម្ដេចនាយក​រដ្ឋ មន្ដ្រី​បានប្រគល់​សិទ្ធិ​ឱ្យ​សាលា​រាជធានី ជា​អ្នក​អនុវត្ដ ដោយ​គ្មាន​ខ្ទង់​ថវិកា សម្រាប់​ចំណាយបាន​ចាប់ផ្ដើម​បន្ទាប់ពី មានការ​កំណត់​បទដ្ឋាន​បច្ចេកទេស​ពី ក្រសួង​ជំនាញ​តែ​សកម្មភាព​ការងារ​ត្រូវ បាន​គេ​មើលឃើញថា ប្រ​ព្រឹ​ត្ដទៅ​មិន ទាន់​រលូន​នៅឡើយ​ទេ ដោយសារ ក្រសួង​រ៉ែ​និង​ថាមពល​ដែល​គ្មាន​ភារកិច្ច នៅក្នុង​គម្រោង​នេះ​បាន​ចេញមក    រារាំង ។​

​    ​សកម្មភាព​បូម​ស្ដារ​ដីល្បាប់​ដុះ នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ នៅក្នុង​ទន្លេចតុមុខ ដោយ​ក្រុមហ៊ុន ឯន​ជន​ពីរ​ផ្សេងគ្នា​បានចាប់ផ្ដើម​ហើយ បន្ទាប់ពី​មានការ​អនុញ្ញាត​ពីសា​លា រាជធានី​ភ្នំពេញ ក្រោយពេល​ទទួលបាន ការកំណត់​បទដ្ឋាន​ប​ច្ចេកទេស​ពី ក្រសួង​ធនធានទឹក និង​ចំណារ​របស់ សម្ដេចនាយក​រដ្ឋមន្ដ្រី​ឱ្យ​បូម​ស្ដារ​សម្អាត ដី​ចុង​ជ្រោយចង្វា​ជាបន្ទាន់​រួចមក ។​
​    ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង ធនធានទឹក​និង​ឧតុនិយម ឱ្យដឹង​នៅ​ថ្ងៃទី ៥​ខែមិថុនា ឆ្នាំ​២០១៥​ថា ក្រសួង ធនធានទឹក​បានចេញ​បទដ្ឋាន​បច្ចេកទេស សម្រាប់​ការ​បូម​ស្ដារ​ដីល្បាប់​ដុះ​នៅ ចុង​ជ្រោយចង្វា តាម​ការស្នើសុំ​សាលា រាជធានី​រួចហើយ ។ ដីល្បាប់​ដុះ​នៅ​ចុង ជ្រោយចង្វា និង​កោះ​គ្រប​បាយ ដែល រុលចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ទន្លេចតុមុខ ហើយ​ក្លាយជា​ឧបសគ្គ​ដល់​ផ្លូវ​នាវា ចរណ៍ ចរន្ដទឹក​និង​ចរាចរ​របស់​មច្ឆជាតិ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ត្រូវបាន សម្ដេចនាយក​រដ្ឋមន្ដ្រី​ប្រគល់​ភារកិច្ច​ឱ្យ សាលា​រាជធានី​ភ្នំពេញ​បូម​ស្ដារ​ចេញ​ឱ្យ អស់ ដោយ​សហការ​(​បច្ចេកទេស​) ជាមួយ​ក្រសួង​ធនធានទឹក ។​

​    ​មន្ដ្រី​មួយរូប​ដែល​ធ្វើការ ពាក់ព័ន្ធ​នឹង​ការងារ​បូម​ស្ដារ​ដីល្បាប់​ដុះ នៅ​ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​៥​ខែមិថុនា​ថា សកម្មភាព​បូម​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយ​- ចង្វា និង​កោះ​គ្រប​បាយ​កំពុង​ត្រូវបាន រំខាន​ពី​មន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ប៉ុនប៉ង​យក​ថ្លៃ​សួយ​សារ និង​តម្លៃ អត្ថប្រយោជន៍​បន្ថែម​ពី​ដីល្បាប់​និង ល្បាប់​លាយ​ខ្សាច់​ដែល​បាន​ដឹក​ចេញ ពី​ចុង​ជ្រោយចង្វា​ទៅ​ចាក់​នៅ​ទីតាំង ដែល​មិនមែនជា​កម្មសិទ្ធិ​របស់​សាលា រាជធានី ។​
​    ​ប្រភព​ខាងលើ​បាន​និយាយ​ឱ្យ ដឹង​ទៀតថា ក្រសួង​រ៉ែ​និង​ថាមពល​បាន ប្រាប់​សាលា​រាជធានី​ភ្នំពេញ​ថា ប្រសិន បើ​ដីល្បាប់​និង​ល្បាប់​លាយ​ខ្សាច់​ដែល បូម​ចេញពី​ចុង​ជ្រោយចង្វា និង​កោះ​គ្រប បាយ​យកទៅ​បម្រើ​ផលប្រយោជន៍​របស់ សាលា​រាជធានី​នោះ ក្រសួង​មិន​យក តម្លៃ​សួយ​សារ​និង​តម្លៃ​អត្ថប្រយោជន៍ បន្ថែម​ទេ តែបើ​យកទៅលក់​ត្រូវ​បង់ សួយ​សារ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម ហើយ ។​

​     ​ក្រុម​អ្នកទទួលបាន​សិទ្ធិ​ពីសា​លា រាជធានី​ភ្នំពេញ​ក្នុងការ​ធ្វើការ​បូម​ស្ដារ ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា និង កោះ​គ្រប​បាយ​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី ៥​ខែមិថុនា​ថា ការ​បូម​ស្ដារ​ដីដុះ​នៅ​ចុង ជ្រោយចង្វា​នេះ រដ្ឋ​មិន​បានចេញ ចំណាយ​ទៅលើ​ពលកម្ម​ប្រេង និង គ្រឿងចក្រ​សម្រាប់​បូម​ស្ដារ​នេះ​ទេ ។ ក្រុម​អ្នកទទួលបាន​សិទ្ធិ​បូម​ស្ដារ​បាន​ដី ល្បាប់ និង​ល្បាប់​ខ្សាច់​ពី​ការ​បូម​ស្ដារ នេះ​ជា​ថ្នូរ​នឹង​ការចំណាយ​របស់​សាលា រាជធានី ។ ដីល្បាប់​និង​ល្បាប់​ខ្សាច់​ដែល បាន​ដឹកចេញទៅ​ស្ដុក​នៅ​ប្រាំពីរ​គោលដៅ​ផ្សេងគ្នា​តាម​ដង​ទន្លេសាប​,​ទន្លេ មេគង្គ​ក្រោម និង​ទន្លេបាសាក់​ដោយ ពុំទាន់​ហ៊ាន​ចាត់ចែង​បែបណា​នៅឡើយ ទេ ព្រោះ​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ប្រាប់ថា​ដីល្បាប់ និង​ល្បាប់​ខ្សាច់​នេះ​ត្រូវ បង់​តម្លៃ​សួយ​សារ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ដោយ​មិនដឹងថា ត្រូវ បង់​កម្រិតណា ។​

​ប្រភពព័ត៌មាន​ពីសា​លា​រាជធានី ភ្នំពេញ​បាន​ឧ្យ​ដឹងថា តម្លៃ​សួយ​សារ និង តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ដែល​ក្រសួង​- រ៉ែ និង​ថាមពល គ្រោង​យកទៅ​លើដី ល្បាប់ និង​ល្បាប់​ខ្សាច់​ដែល​បូម​ចេញពី ចុង​ជ្រោយចង្វា​នោះ​សាលា​រាជធានី កំពុងតែធ្វើការ​សម្របសម្រួល ព្រោះ ការ​បូម​ស្ដារ​នេះ​រដ្ឋ​គ្មាន​លុយ​សម្រាប់ ចំណាយ​ទេ គឺមាន​តែ​ធ្វើតាម​របៀប​យក ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត ។​
​    ​លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ​និយាយ​ឱ្យដឹង នៅ​ថ្ងៃទី​៥​ខែមិថុនា​ថា ការជីក​ស្ដារ​និង បូម​ដីល្បាប់​នៅ​ចុង​ជ្រោយចង្វា​ដែល​ធ្វើ ដោយ​ក្រុមហ៊ុន​ឯកជន​មានការ អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​និង សាលា​រាជធានី​បាន​ជូនដំណឹង​រួចហើយ អំពី​សកម្មភាព​ជីក​បូម​ស្ដារ​ដីល្បាប់​នៅ ចុង​ជ្រោយចង្វា និង​កោះ​គ្រប​បាយ   នោះ ។ ការ​បូម​ស្ដារ​នេះ​សាលា​រាជធានី ពុំមាន​លុយ​សម្រាប់​ចំណាយ​ទេ គឺ ប្រគល់ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ទៅតាម បច្ចេកទេស​ដែល​កំណត់ ។​

​    ​មន្ដ្រី​រាជរដ្ឋាភិបាល​មួយរូប និយាយថា ការប៉ុនប៉ង​រារាំង​គម្រោង បូម​ស្ដារ​ដីដុះ​នៅ​ចុង​ជ្រោយចង្វា​ម្ដង ហើយ​ម្ដងទៀត ដោយ​មន្ដ្រី​ក្រសួង​រ៉ែ​និង ថាមពល​នោះ​គឺ​ដូចជា​បាន​ប្រឆាំង​ទៅ នឹង​ការសម្រេច​របស់​សម្ដេច​នាយក​រដ្ឋ មន្ដ្រី​ហើយ ។ បើ​គេ​នៅតែ​បន្ដ​ធ្វើឱ្យ​រាំង ស្ទះ​ទៀត​នឹង​ត្រូវធ្វើ​របាយការណ៍​ដាក់ ជូន​សម្ដេចនាយក​រដ្ឋមន្ដ្រី​ហើយ ៕

Urban Voice Cambodia

Urban Voice Cambodia