photo_2017-07-03_15-59-58

ការអប់រំមនុស្សជំនាន់ក្រោយជាជម្រើសល្អសម្រាប់បរិស្ថានស្អាតនៅកម្ពុជា

បរិស្ថានមិនស្អាតនៅតែជាបញ្ហាប្រឈមដែលមិនទាន់អាចដោះស្រាយបាននៅកម្ពុជា។ សំរាមនៅតែឃើញមាននៅតាមទីសាធារណៈ បើទោះបីទីតាំងទាំងនោះមានធុងដាក់សំរាមហើយក៏ដោយ។ មនុស្សគ្រប់រូបមានរបៀបរស់នៅរាងៗខ្លួន ដូច្នេះវាពិតជាពិបាកក្នុងការផ្លាស់ប្ដូរទម្លាប់របស់ពួកគេណាស់។

ពិតណាស់មនុស្សម្នាក់ ឬមួយក្រុមមិនអាចដោះស្រាយបញ្ហាសំរាម បាននោះទេ ដើម្បីដោះស្រាយបញ្ហាទាំងនេះបានត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់គ្នា។

photo_2017-07-03_16-00-12

ការអប់រំ និងបញ្ជ្រាបការយល់ដឹងស្ដីពីបរិស្ថានទៅកាន់ក្មេងៗជំនាន់ក្រោយគឺជាមធ្យោបាយដ៏ល្អ ក្នុងការការពារ នឹងថែទាំបរិស្ថាននាថ្ងៃអនាគត។

រាជរដ្ឋាភិបាល គួរតែសហការណ៍ជាមួយអង្កការក្រៅរាជរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មាន  ចំណេះដឹង និងអត្ថប្រយោជន៍ស្ដីពីបរិស្ថានស្អាតអោយបានទូលំទូលាយដល់សិស្សានុស្សិស និងប្រជាពលរដ្ឋតាមមូលដ្ឋាន ដូចជា៖ ការបង្កើតអោយមានគ្រូបង្គោលចុះបង្រៀនតាមសហគមន៍។  បណ្ដាញផ្សព្វផ្សាយជាតិត្រូវផលិតវីដេអូអប់រំនានា ដើម្បីចាក់ផ្សាយដល់ប្រជាពលរដ្ឋ។ ការចែក ឬបិទ ខិតប័ណ្ណពីការគ្រប់គ្រងសំរាមនៅតាមទីសារធារណៈ និងតាមលំនៅឋានរបស់ពួកគេ។

«ដើម្បីសហគមន៍មានបរិស្ថានស្អាតត្រូវចូលរួមទាំងអស់គ្នា»៕

Leave a Reply