ការសម្ភោធកម្មវិធីទូរស័ព្ទ សម្លេងទីក្រុងកម្ពុជា គឺនិយាយអំពី អ្វីដែលកំពុងតែកើតឡើងនៅក្នុងទីក្រុងភ្នំពេញ
Posted On : ឧសភា, 18, 2016 | By សំឡេងទីក្រុង

កំណើនប្រជាជនកម្ពុជាសរុបគឺបានកើនឡើងប្រមាណ ១៥ លាននាក់ ស្របពេលដែលចំនួននៃអ្នកប្រើប្រាស់ ស៊ីមកាតទូរស័ព្ទក៍បានកើនឡើង ក្នុងកម្រិតជាអតិបរមាគឺ ២០.៩ លាននាក់នៅចុងឆ្នាំ ២០១៥ នេះបើយោងតាម ចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទិន្នន័យស្ថិតិនេះបានបង្ហាញថា អ្នកប្រើប្រាស់អ៊ិនធឺណែត តាមរយៈទូរស័ព្ទដៃបានកើនឡើងដល់ ៦.៣ លាននាក់ ដែលបានប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ដើម្បីចូលទៅមើលមាតិកាផ្សេងៗតាមរយៈអនឡាញ។ នៅក្នុងនិន្នាការនាពេលបច្ចុប្បន្ននេះ អតិថិជនដែលប្រើប្រាស់ស៊ីមកាត គឺមានទំនោរក្នុងការប្រើប្រាស់ទូរស័ព្ទរបស់គេ ដែលជាវិធីសាស្រ្តយ៉ាងសំខាន់ ក្នុងការភ្ជាប់ជាមួយនឹងអ៊ីនធឺណិត។ យោងតាមអង្គការមូលនិធិអាស៊ី មនុស្សម្នាក់គឺមានទូរស័ព្ទដៃ កម្រិតជាមធ្យម ១.០៧ គ្រឿង នៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល ប្រទេសកម្ពុជាបានអភិវឌ្ឍនៅការប្រើប្រាស់បណ្តាញសង្គម និងការប្រើប្រាស់បណ្តាញផ្សេងទៀត យ៉ាងខ្លាំង។

ដើម្បីបង្កើតបានអត្ថប្រយោជន៍ជាអតិបរមា ពីពហុបណ្ដាញសង្គមអនឡាញទាំងអស់ ដែលរួមបញ្ចូលទាំងគោលបំណងរបស់ខ្លួនផងនោះ សម្លេងទីក្រុងកម្ពុជាបានធ្វើការដាក់សម្ភោធដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទសម្លេងទីក្រុង ដែលជាកម្មវិធី ឈានមុខគេ និងជាកម្មវិធីទូរស័ព្ទដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយគេ សម្រាប់ភ្ជាប់ទំនាក់ទំនង ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងការរាយការណ៍អំពីបញ្ហាដែលពួកគាត់កំពុងមានការព្រួយបារម្ភក្នុងទីក្រុងដូចជា ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំរាម ដាច់ចរន្តអគ្គិសនី ទឹកជំនន់ ការដឹកជញ្ជូនសាធារណៈ គម្រោងការអភិវឌ្ឍថ្មីៗ និងការពង្រីកទីក្រុង។

សម្លេងទីក្រុងកម្ពុជាត្រូវបានផ្តួចផ្តើមឡើងដោយ គម្រោងបច្ចេកវិទ្យាព័តមាន និងគមនាគមន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់នូវវេទិកាមួយ ដើម្បីបង្ហាញការអភិវឌ្ឍន៍ដោយយកផែនទីជាមូលដ្នាន និងឧបករណ៍ប្រើប្រាស់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសំខាន់នានា បានចូលរួមចំណែកក្នុងការចែករំលែក។ តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងរាជធានីភ្នំពេញ សូម្បីតែអ្នកដែលមានការយល់ឃើញផ្សេងគ្នាមួយចំនួន ក៍អាចរួមគ្នាដើម្បីបង្កើនឡើងនៃសំឡេងរបស់ពួកគេ ពីសហគមន៍ផ្សេងៗគ្នា ក្នុងការពន្លឿនស្វែងរកដំណោះស្រាយជាបន្ទាន់ និងឲ្យមានប្រសិទ្ធិភាព។

ពណ៌នាសង្ខេប នៃកម្មវិធីទូរស័ព្ទ សំឡេងទីក្រុង:

អ្នកនឹងបានឃើញពាក្យស្លោកមួយ ដែលបានសរសេរជា “តោះ ចូលនិយាយអំពីអ្វីដែលកំពុងតែកើតឡើង ក្នុងរាជធានីភ្នំពេញ”។ ជាការពិតណាស់កម្មវិធីនេះ នឹងធ្វើការផ្លាស់ប្តូរ ទៅជាឧបករណ៍សំខាន់មួយនៃការផ្ទុកប្រភពព័ត៌មាន ក៍ដូចជាការភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់អាចស្វែងរកមើលព័ត៌មាន ព្រឹត្តិការណ៍ បញ្ហាក្នុងទីក្រុង និងការអភិវឌ្ឍន៍ជាច្រើនទៀតដែលទាក់ទងនឹងទីក្រុង។ ក្នុងនាមជាអ្នកទស្សនា អ្នកអាចនឹងត្រូវបានជូនដំណឹងអំពី សារាចរផ្សេងៗដែលបានចេញដោយរដ្ឋបាលរាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា -ល- ការព្យាករណ៍អាកាសធាតុ យុទ្ធនាការលើការគ្រប់គ្រងសំរាម ការកកស្ទះចរាចរណ៍ ទឹកជំនន់ និងបញ្ហាព្រួយបារម្ភផ្សេងទៀត ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!