ការផ្អាកផ្គត់ផ្គង់អគ្គិសនីតំបន់មួយចំនួន ពីថ្ងៃទី២៨ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៦
Posted On : July, 28, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្្រភព៖ អគ្គិសនីកម្ពុជា

យោងតាមសេចក្តីជូនដំណឹងពី អគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ថា នឹងមានការផ្អាកការប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល និងតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។

ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមការបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

១/ ថ្ងៃប្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១ម៉០០ នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងភូមិទូលគោក ភូមិទូលសង្កែ ក្នុងសង្កាត់ទូលសង្កែ ភូមិក្រោលគោ ភូមិបឹងឈូក ភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (សាខាវត្តភ្នំ)។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ 023 427 107 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

២/ ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខ P1462 ស្ថិតនៅភូមិទូលគោក ក្នុងសង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ (សាខាវត្តភ្នំ) និង (២) តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម) ។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ 023 427 107 សាខាចាក់អក្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

៣/ ថ្ងៃសៅរ៍ ទី៣០ ខែ កក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ ភូមិច្រេស ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភូមិតាងួន ភូមិចំការឪឡឹក ភូមិព្រៃសាលា ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទឹកថ្លា ភូមិត្រពាំងឈូក ភូមិស្លែងរលីង ភូមិសេប៉េសេ ភូមិបូរី ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (សាខាចាក់អង្រែក្រោម) (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃល្វា ភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ (សាខាអូបែកក្អម) និង (៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជើងឯក ចាប់ពីភូមិម័ល ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាអូរបែកក្អម) និង (៥) តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

ទូរស័ព្ទទំនាក់ទំនងសាខាអូបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

៤/ ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង៥ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខ ប.ត027 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (សាខាវត្តភ្នំ) (២) តំបន់ភ្លើងលេខ ត.ប125 ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទូលគោក (សាខាអូរបែកក្អម) (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃទា ភូមិឬស្សី ភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (សាខាអូរបែកក្អម) (៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទឹកថ្លា ភូមិត្រពាំងឈូក ភូមិស្លែងរលីង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (សាខាអូរបែកក្អម) និង (៥) ) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ភូមិតាទែន ស្រុកពញាឭ ខេត្តកណ្ដាល (សាខាវត្តភ្នំ)។

ទូរស័ព្ទទំនាក់ទំនងសាខាអូបែកក្អមៈ 023 883 464 សាខាវត្តភ្នំៈ 023 427 107  និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

អាស្រ័យហេតុនេះ សូមសម្ដេចទ្រង់ ឯងឧត្តម លោកជំទាវ អ្នកឧញ៉ា លោក លោកស្រី ជ្រាបជាពត៏មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអនុគ្រោះ។

Urban Voice Cambodia

Urban Voice Cambodia