clean-water

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្ងាតនៅកម្ពុជា បានកើនឡើងដល់ ៨៦ភាគរយ ហើយ។

លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២៥ នឹងជម្រុញឲ្យមានការផ្គត់ផ្គង់ឲ្យបាន១០០ភាគរយដោយ ការផ្គត់ផ្គង់ទឹក ស្អាតនៅកម្ពុជា ធ្វើឡើងតាម រយៈស្ថានីយទឹកស្អាត ដែល គ្រប់គ្រងដោយរដ្ឋ ដែលធានាការផ្គត់ផ្គង់តែនៅក្នុងរាជធានី ភ្នំពេញ និងទីប្រជុំជនធំៗប៉ុណ្ណោះ។

ចំណែកនៅ តាមតំបន់ជាយក្រុង និងតំបន់ដាច់ ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ ដោយតភ្ជាប់បណ្តាញ បូមទឹកពី ប្រឡាយ ស្ទឹង បឹងបួរ ទៅកាន់ស្ថានីយចម្រោះ ហើយចែកចាយលក់ទៅដល់លំនៅឋាន របស់ ប្រជាពលរដ្ឋ។

លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង ទឹកស្អាតកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជន ច្រើនជាង២៥០ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង និងទីជនបទមួយចំនួន។

លោកឧកញ៉ាបានបន្តថា វិស័យឯកជនមួយចំនួន បាននិងកំពុងស្វែងរកនូវដើមទុន ដើម្បីបន្តការវិនិយោគលើការ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់សេវាកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានឱ្យដឹងថា ការផ្គត់ ផ្គង់ទឹកស្អាតតាមប្រព័ន្ធ បណ្ដាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២ភាគរយ នៅឆ្នាំ២០០៨ ដល់៨៦ភាគរយ នៅត្រឹមឆ្នាំ២០១៧ ដោយគិតជាចំនួនគ្រួសារដែលទទួល បានទឹកស្អាតប្រើសប្រាស់កើនដល់ជាង២.៣លានគ្រួសារ៕

ប្រភព៖ businessnews

Leave a Reply