Urban design Competition_vs9

ការប្រកួតប្រជែងរចនាទីក្រុងភ្នំពេញ ក្រោមប្រធានបទ“អាគារសនាពេលអនាគត”

ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញមានការប្រែប្រួលយ៉ាងខ្លាំងគួអោយកត់សំគាល់ សំណង់អាគារធំៗត្រូវបានកើតឡើងជាបន្តបន្ទាប់។ល្បឿននៃសេដ្ឋកិច្ខរវាងកម្ពុជានិងបរទេស បានធ្វើអោយមានអាគារពាណិជ្ជកម្មនិងរោងចក្រ បានកើតឡើងច្រើន ទន្ទឹមនេះ យើងក្រលេកមើលទៅខាងក្រោយមានអាគារចាស់ដែលបានកើតឡើងនៅសម័យបារាំង និងមុនសម័យសង្គ្រាមទសវត្សរ៍៧០ ដែលបន្សល់ទុកនៅអាគារជាច្រើន រួមទាំងស្ថាបត្យកម្ម សំណង់ប្រាសាទបុរាណ សាលា សារៈមន្ទីរ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីដើម។

ទាំងអស់សុទ្ធតែជាស្នាដៃដ៏មានតំលៃរបស់យើង ប៉ុន្តែការអភិវឌ្ឍបានធ្វើអោយសម្បត្តិទាំងនោះកំពុងត្រូវបានបាត់បង់ជាបន្តបន្ទាប់ សំណង់ចាស់ៗ ផ្លាស់ប្តូរទៅដោយសំណង់ថ្មីៗ នេះសបញ្ជាក់ឃើញថាការអភិវឌ្ឍបែបសម័យទំនើបនាពេលបច្ចុប្បន្ន ធ្វើអោយមានផលប៉ះពាល់ដល់សំណង់អាគារនៅសម័យមុន។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រោងនឹងដាក់សំណើការវិនិយោគការសាងសង់អគារប៊ូលឌិញក្នុងពេលឆាប់ខាងមុខនេះទៅរដ្ឋាភិបាល ដើម្បីចាប់ផ្តើមការសាងសង់អគារប៊ូលឌិញថ្មីក្នុងឆ្នាំ២០១៧ខាងមុខនេះ។ នេះបើយោងទៅតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ហេតុផលទាំងនេះហើយបានជាសំឡេងទីក្រុងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ(PPIT) ដាក់អោយមានការជ្រើសរើស អ្នកមានស្នាដៃចូលរួមក្នុងការប្រកួត ក្រោមប្រធានបទ “អាគារសនាពេលអនាគត” ដើម្បីលើកទឹកចិត្តអោយនិស្សិតយល់ដឹងអំពីការរចនាអភិវឌ្ឍន៍អាគារចាស់ៗនៅភ្នំពេញ តើនៅថ្ងៃអនាគតអាគារចាស់ទាំងនោះត្រូវបានអភិវឌ្ឍន៍ដូចម្តេចខ្លះ? សំឡេងទីក្រុងបានរៀបចំនៅការប្រកួតប្រជែង អំពីការរចនាអាគារចាស់អោយក្លាយជា អាគារដូចម្តេចនាពេលអនាគត ទើបយើងបានជ្រើសរើសយកអាគារសឬអាគារប៊ុលឌីញជាប្រធានបទមួយដើម្បីធ្វើការប្រកួតប្រជែង។

លក្ខខណ្ឌនៃការជ្រើសរើសៈ ជានិស្សិតដែលបញ្ចប់ ឬកំពុងសិក្សាឆ្នាំទីបួន នៅមុខវិជ្ជាស្ថាបត្យករ និងមុខវិជ្ចាដែលពាក់ព័ន្ធនានានិងជានិស្សិតដែលសិក្សានិងរស់នៅក្នុងរាជធានីភ្នំពេញ។

លក្ខខណ្ឌនៃការប្រកួតៈ គណកម្មការនឹងធ្វើជ្រើសរើស បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួត ចំនួនប្រាំក្រុម ដើម្បីធ្វើការប្រកួតប្រជែង បេក្ខជនទាំងប្រាំក្រុមនិងទទួលបានថវិការ៤០ដុល្លារក្នុងមួយក្រុម សំរាប់ប្រើប្រាស់ក្នុងដំណើរប្រកួត ក្នុងការប្រកួតយើងនឹងជ្រើសរើសយកបីក្រុមដើម្បីទទួលបានជ័យលាភី។

ការប្រកួតចាប់ផ្តើមនៅថៃ្ងទី១៥ ខែកញ្ញាឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦។បេក្ខជនទាំង៥ក្រុមត្រូវយកស្នាដៃរបស់ខ្លួនទៅពិភាក្សាជាមួយគ្រូជំនាញនៅវិទ្យាស្ថានបច្ចេកទេសវិទ្យាភ្នំពេញ(PPIT) នៅក្នុងថ្ងៃទី ១០ និង ២៥ ខែតុលាឆ្នាំ២០១៦។Award-vs2បេក្ខជនត្រូវបញ្ចប់ស្នាដៃរបស់ខ្លួននិងយកស្នាដៃរបស់ខ្លួនមកដាក់នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦។ការធ្វើបទបង្ហាញនៅចន្លោះថ្ងៃទី១៥ដល់៣០ ខែវិច្ឆិកាឆ្នាំ២០១៦។

ការប្រកាសជ័យលាភី នឹងធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០១៦ បន្ទាប់ពីក្រុមនិមួយបានបង្ហាញមុខគណកម្មការរួច។
អ្នកទទួលជ័យលាភីៈលេខ ១ និងទួលបានប្រាក់ចំនួន ២០០$ លេខ ២ ចំនួន ១០០$ និង លេខ ៣ ចំនួន ៥០$

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦

របៀបដាក់ពាក្យ៖បេក្ខជនដែលមានចំណាប់អារម្មណ៍សូមចុចតំណរភ្ជាប់នេះ https://goo.gl/QMvvGZ

Leave a Reply