ការបែងចែកសង្កាត់ចោមចៅ ជា3សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Posted On : កក្កដា, 31, 2016 | By សំឡេងទីក្រុង

ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា

យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៃការបែងចែកសង្កាត់ចោមចៅជា ០៣ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • បានឃើញព្រះរាជក្រឹតលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ដីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
  • បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការរៀបចំ នៃការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី។
  • បានឃើញព្រះរាជក្រមលេខ នស/រកម/១០៦៩/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការបង្កើតក្រសួងមហាផ្ទៃ។
  •  បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០១  ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
  • បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥  ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំ សង្កាត់។
  • បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨  ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ក្រុង ខេត្ត ស្រុក ខណ្ឌ។
  • បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨  ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាខេត្ត ក្រុមព្រឹក្សាក្រុង ក្រុមព្រឹក្សាស្រុក ក្រុមព្រឹក្សាសង្កាត់។
  • បានឃើញព្រះរាជក្រមលេខ ១០៩ អនក្រ.បក ថ្ងៃទី១៩ ខែសីហា ឆ្នាំ១០១៥ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។
  • យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា១

ត្រូវបានបំបែកសាលាសង្កាត់ចោមចៅ នៃខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ជា០៣គឺ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ដូចខាងក្រោមៈ

  • សង្កាត់ចោមចៅទី១ មានភូមិចននួន០៨ គឺភូមិគោកចំបក់ ភូមិទូលពង្រ ភូមិត្រពាំងរំចេក ភូមិចោមចៅ១ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤។
  • សង្កាត់ចោមចៅទី២ មានភូមិចំនួន១៦ គឺភូមិថ្មគោល១ ភូមិថ្មគោល២ ភូមិថ្មគោល៣ ភូមិចោមចៅ២ ភូមិចោមចៅ៣ ភូមិជ្រៃកោង ភូមិល្វា ភូមិព្រៃល្ង ភូមិព្រៃស្ពឺ ភូមិព្រៃកំបុត ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិកប់គង ភូមិក្រាំងដូនទៃ ភូមិព្រៃសណ្ដែក និងភូមិព្រៃព្រីងខាងត្បូង។
  • សង្កាត់ចោមចៅទី៣ មានភូមិចំនួន ១៤គឺ ភូមិព្រៃទា១ ភូមិព្រៃទា២ ភូមិព្រៃជីសាក់ ភូមិត្រពាំងពោធិ៏ ភូមិព្រៃព្រីងខាងជើង១ ភូមិព្រៃព្រីងខាងជើង២ ភូមិព្រៃព្រីងខាងត្បូង២ ភូមិថ្នល់បំបែក ភូមិជម្ពុវ័ន១ ភូមិជម្ពុវ័ន២ ភូមិព្រៃស្វាយ ភូមិអង្គកែវ ភូមិអង្គ និងភូមិអូរដឹម។

ព្រំប្រទល់រដ្ឋបាលសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុគ្រឹត្យនេះ។

មាត្រា២

ត្រូវបានផ្ទេរទីតាំងសាលាសង្កាត់ចោមចៅដែលស្ថិតនៅភូមិថ្នល់បំបែក ទៅជាសាលាសង្កាត់ចោមចៅទី៣។

ទីតាំងសាលាសង្កាត់ចោមចៅទី១ ត្រូវស្ថិតនៅភូមិត្រពាំងថ្លឹង១។

ទីតាំងសាលាសង្កាត់ចោមចៅទី២ ត្រូវស្ថិតនៅភូមិក្រាំងដូនទៃ។

មត្រា៣ 

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ ត្រូវអនុលោមទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

មាត្រា៤ 

ត្រូវបំបែកសាលាសង្កាត់ចោមចៅ ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើរើសក្រុមព្តឹក្សាឃុំ សង្កាត់ អាណិត្តទី៤ ស្របតាមខ្លឹមសារមាត្រាទី១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ក្រុមព្រឹក្សាសង្កាត់ចោមចៅត្រូវបន្តគ្រប់គ្រងរដ្ឋបាលសង្កាត់ចោមចៅ រហូតដល់មានក្រុមព្រឹក្សាសង្កាត់ចោមចៅទី១ ក្រុមព្រឹក្សាសង្កាត់ចោមចៅទី២ ក្រុមព្រឹក្សាសង្កាត់ចោមចៅទី៣ មកជំនួស។

មាត្រា៥

បទប្បញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹតនេះ និងទុកជានិរាករណ៍។

មាត្រា៦

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីកាគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមព្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញក្រុមព្រឹក្សាខណ្ឌពោធិ៏សែនជ័យ គណៈអភិបាលខណ្ឌពោធិ៏សែនជ៍យ ក្រុមព្រឹក្សាសង្កាត់ចោមចៅ ក្រុមព្រឹក្សាសង្កាត់ចោមចៅទី១  ក្រុមព្រឹក្សាសង្កាត់ចោមចៅទី២  និងក្រុមព្រឹក្សាសង្កាត់ចោមចៅទី៣ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!