15741227_667749976739091_2311607722050322055_n

ការដ្ឋានផ្លូវ៥៧ខ្សែនិងជួសជុលបន្ទាន់នៅ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧

ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅក្នុងមូលដ្ឋានរដ្ឋបាលខណ្ឌទួលគោក។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។

ដើម្បីឆ្លើយតបនឹងសំណូមពរ កង្វល់របស់ប្រជាពលរដ្ឋ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៅចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ខាងមុខនេះ។

សាលាក្រុងភ្នំពេញនឹងជួសជុលផ្លូវចំនួន៥៧ខ្សែដែលជាយុទ្ធនាការជួសជុលផ្លូវខូចបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរនារដូវវស្សាឆ្នាំក្រោយ ជួយសម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមស្របនឹងកំណើនប្រជាពលរដ្ឋ កំណើនរថយន្ដ កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

ឯកឧត្តមអភិបាលរង បានណែនាំដល់រដ្ឋបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ពីគុណភាពផ្លូវ និងត្រួតពិនិត្យតាមដានរាល់សកម្មភាពដែលអសកម្មរបស់ក្រុមហ៊ុនទទួលការស្ថាបនា។ ចំពោះក្រុមហ៊ុនវិញ ក៏ត្រូវបញ្ជៀសការរំខាននានាដែលមានការប៉ះពល់ដល់ប្រជាពលរដ្ឋមូលដ្ឋានកំឡុងពេលជួសជុល បន្ថែមពីនេះ ក៏សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដើម្បីសហការឱ្យដំណើរការជួសជុលមានប្រសិទ្ធភាព និងឆាប់រហ័ស៕

Leave a Reply