16780594_1937760309834281_1293485776_n

ការដ្ឋានសាងសង់ស្ពានឆ្លងព្រែកព្នៅសម្រេចបាន៦០%ហើយ!

ការដ្ឋានសាងសង់ស្ពានឆ្លងព្រែកព្នៅសាងសង់បានសម្រេច៦០ភាគរយ ហើយ។នេះបើយោងតាមក្រសួងសាធរណការណ៍និងដឹកជញ្ជូន។

គិតត្រឹមថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ស្ពានបេតុងអារមេឆ្លងការព្រែកព្នៅ តភ្ជាប់គ្នារវាងផ្លូវលេខ ១៥១ និងផ្លូវកប់ស្រូវបាន៦០ភាគរយ ដែលនឹងបញ្ជប់ការសាងសង់ក្នុងពេលឆាប់ៗនេះ។

ស្ពាននេះ មានប្រវែង ៥៤ម ទទឹង ២០.៧ម និងស្ថាបនាផ្លូវបេតុងអារមេសងខាងប្រវែង ១១០០ម ទទឹង ៩ម។

គួរបញ្ជាក់ផងដែរថា ស្ពាននេះនឹងអាចកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវលេខ ១៥១ ទីប្រជុំជនព្រែកព្នៅទៀតផង។

ប្រភព៖ business-cambodia.com

Leave a Reply