ការដ្ឋានធ្វើផ្លូវថ្មើរជើងមាត់ទន្លេរបស់សាលារាជធានីដំណើរការបាន៤០%ហើយ
Posted On : សីហា, 28, 2015 | By សំឡេងទីក្រុង

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥

នៅថ្ងៃទី២៨ ខែសីហានេះ សាលារាជធានីភ្នំពេញបានប្រកាសថាគម្រោងស្ថាបនាផ្លូវថ្មើរជើង តាមមាត់ទន្លេដំណាក់កាលទី១ ដំណើរការបានប្រហែល៤០%ហើយ។ ដោយគម្រោងនេះ នឹងតភ្ជាប់ពីបញ្ជរព័ត៌មានទេសចរមុខព្រះបរមរាជវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ ដោយឆ្លងកាត់ សាលចតុមុខ សណ្ឋាគារHimawari និងសណ្ឋាគារCambodiana ក្នុងគោលបំណងពង្រីកបន្ថែមផ្លូវដើរថ្មើរជើង និងសួនច្បារសាធារណៈ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីជាប្រយោជន៍ដល់សាធារណៈជនបានកំសាន្ដ លំហែកាយ និងលំហាត់ប្រាណ ក្នុងលក្ខខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់សាលារាជធានីភ្នំពេញ។

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!