ក្រសួងសុខាភិបាល៖ ការដឹកសពមិនត្រូវគិតកម្រៃ
Posted On : August, 30, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ ឡានដឹកសពរបស់រដ្ឋ មិនត្រូវបានឱ្យគិតកម្រៃ នេះបើតាមការជូនដំណឹងរបស់ក្រសួង សុខាភិបាល ចុះថ្ងៃទី ២៩ សីហា ២០១៦នេះ។

ក្នុងគោលបំណងជួយកាត់បណ្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឡានដឹកសពរបស់មន្ទីពេទ្យរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យបង់ថ្លៃសេវាទៀតឡើយ ទោះក្នុងករណីណាក៏ដោយ។បើតាមលិខិតនេះទៀតសោត ក្រសួងបានបញ្ជារឱ្យប្រធានមន្ទីពេទ្យទាំងអស់ រៀបចំសេវារថយន្តដឹកសព ដោយបង្វែរទៅប្រើប្រាស់ថវិការជាតិជំនួសវិញ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហា ២០១៦ បានទូរសព្ទទៅកាន់ស្ថានីយវិទ្យុ ABC ដោយបានប្រកាសដកតំណែងលោក សុខ សុគន្ធ បន្ទាប់ពីរូបលោកបានទៅចាប់រថយន្តសង្គ្រោះរបស់ស្ថានីយវិទ្យុមួយនេះ ពេលកំពុងដឹកភេសជ្ជៈ ចែកចាយក្នុងរាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាប់រថយន្តសង្គ្រោះពីសំណាក់មន្ទីរសុខាភិបាល គឺជារឿងត្រឹមត្រូវតាមច្បាប់ តែបានធ្វើផ្ទុយពី នីតិវិធី ដោយមិនបានសុំការដីការ ឬការអនុញ្ញាតពីតុលាការនោះឡើយ។ បើទោះបីជាយ៉ាងណា លោកថា ការសម្រេចដកប្រធាន មន្ទីរសុខាភិបាល គឺជារឿងលំបាកមួយសម្រាប់លោក ព្រោះខ្នងដៃ និងបាតដៃ សុទ្ធតែជាសាច់ដូចគ្នា៕

Urban Voice Cambodia

Urban Voice Cambodia