001

កម្មវិធី “ទីក្រុងគ្មានសម្រាម”

តើអ្វីទៅជា ទីក្រុងគ្មានសម្រាម? ចង់ដឹងមែនទេ? តើមិត្តទំាងអស់គ្នាចូលចិត្តជិះកង់ កំសាន្ត នៅថ្ងៃចុងសប្តាហ៍ទេ ? តើមិត្តទំាងអស់គ្នា មានកង់ផ្ទាល់ខ្លួនដែរ ឫទេ ? កុំភ្លេចណា ចុះឈ្មោះចូលរួមជាមួយពួកយើងទំាងអស់គ្នាដោយសេរី!!!!

នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នំាំ២០១៦ ខាងមុខនេះ ក្រុមយុវជនដើម្បីកិច្ចអភិវឌ្ឃន៍ទីក្រុង សហការជាមួយគម្រាងសំឡេងទីក្រុង ក្រោមការឧបត្ថម្ភពីសមាគមនធាងត្នោត នឹងរៀបចំកម្មវិធី”ទីក្រុងគ្មានសម្រាម” ក្នុងគោលបំណង ជិះកង់ដើម្បីសម្អាតទីក្រុងភ្នំពេញឲ្យមានភាពស្រស់បំព្រង ក៏ដូចជាជួយបណ្តុំគំនិតប្រជាពលរដ្ឋ និងយុវជនឲ្យចេះស្រលាញ់ យកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសកាកសំណល់ផ្សេងៗ នៅតាមទីធ្លាសាធារណៈ  និងចង់បង្ហាញជាសារអប់រំ រួមទំាងសកម្មភាពគំរូល្អ ទៅដល់យុវជនដ៏ទៃទៀត និងសង្គមជាតិផងដែរ ។ អ្នកមិនមានកង់ជិះ ក៏អាចចូលរួមបានដែល ខាងក្រុមការងារនិង ផ្តល់ជូនកង់សំរាប់ជិះចូលរួមក្នុងកម្មវិធី។សូមលើកទឹកចិត្តដល់អ្នកដែលមានកង់ផ្ទាល់ខ្លួនចូលរួមសូមយកជិះជាមួយគ្នា។

ចំណំា ៖ ចំពោះសកម្មភាពជិះកង់ គឺចាប់ពីស្ពានអាកាសក្បាលថ្មល់ រហូតដល់ស្ពានជ្រោយចង្វា ក្នុងនោះមានបីទីតំាំង ដែរផ្តោតសំខាន់ ទីតំាងទី១៖ ចាប់ពីសួនច្បារមុខសកលវិទ្យាល័យបៀលប្រាយ ដល់សួនច្បារមុខព្រះបរមរាជវំាង ទីតំាងទី២៖ ចាប់ពីសារមន្ទីជាតិ ដល់ផ្សារកណ្តាល និងទីតំាងទី៣ គឺ ជុំវិញវត្តភ្នំ ។
ប្រសិនបើជាសិស្ស និស្សិត ឫយុវជនទំាងអស់មានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមតំណរភ្ជាប់នេះ
(https://goo.gl/forms/y0UUoQF7liB3jUHm1)

បញ្ជាក់ ៖ សិស្ស ឬនិស្សិត ដែលមិនមានកង់ផ្ទាល់ខ្លួនក៏អាចចូលរួមបានដែរ ឳកាសនេះផ្តល់ជូនចំពោះ សិស្ស និងនិស្សិតតែ ២០នាក់ ដំបូងតែប៉ុណ្ណោះ!!! ហើយអ្នកដែលមានឈ្មោះចូលរួម និងត្រូវបានទាក់ទងទៅដោយផ្ទាល់ពីគណៈកម្មការយើងខ្ញុំ ។ សូមអរគុណ ។

Leave a Reply