កម្មវិធីសំឡេងទីក្រុង ក្រោមប្រធានបទ “គំរោងផែនការការអភិវឌ្ឍទីក្រុង”
Posted On : September, 8, 2014 | By សំឡេងទីក្រុង

លោក  អ៊ី សារ៉ុម ជានាយកប្រតិបត្តស្តីទីសមាគមន៍ធាងត្នោត

លោក សៀ  ភារម ជានាយកលេខាធិការដ្ឋាន ក្រុមការងារពិសេសសិទ្ឋិលំនៅឋាន

សំឡេងទីក្រុងដែលជជែកអំពីការអភិវឌ្ឍទីក្រុងនិងបញ្ហាដែលប៉ៈពាលដល់សហគមន៍ ផលិតដោយ សមាគមធាងត្នោត និងឧបត្ថមថវិកាដោយ open society  foundation។

លោក អ៊ី សារ៉ុម៖ សំរាប់ការអភិវឌ្ឍន៍រាជធានីភ្នំពេញជាង១០ឆ្នាំនេះយើងឃើញថា មានការប្រែប្រូល ហើយអ្នកខ្លះអាច    គិតថា ការរីកចំរើនគូរអោយកត់សំគាល់ ប៉ុន្តែសម្រាប់ ដែលយើងមើល អោយស៊ីជម្រៅបន្តិច ការអភិវឌ្ឍទីក្រុងជាង១០ឆ្នាំ នេះគឺមានផលប៉ះពាល់ច្រើន ជាពិសេសតំបន់បៃតង ដែលជាតំបន់សួនច្បារ ក៏ដូចជា តំបន់មូយចំនូនបឹងស្តុកទឹកធម្មជាតិ ដែលមានស្រាប់នៅទីក្រុងភ្នំពេញនេះ ត្រូវបានគេលុប ត្រូវបានគេយកទៅអនុវត្តន៍ ក្រោមរូបភាពនៃការអភិវឌ្ឍ សម្រាប់ក្រុមហ៊ុនធ្វើជា ផ្ទះល្វែងធ្វើ  ហេដ្ឋារចនាសម្ព័ន្ ឋមូយចំនូន ក៏ដូចជាសម្រេច នៃទីក្រុងភ្នំពេញយើង ត្រូវបានប្រែប្រូលហើយ មិនមែនជា ការអភិវឌ្ឍ សំរាប់ប្រទេសជាតិយើង នៅថ្ងៃអនាគតនោះទេ។ ហើយជាក្តីបារម្ភ ដែលយើងកំពុង តែមើលឃើញ ការអភិវឌ្ឍ របស់សាលារាជាធានីភ្នំពេញ កន្លងមកនេះ។ ហើយខ្ញុំបន្តិចទៀត និងនិយាយថា តើការអភិវឌ្ឍវាមានផលប៉ៈពាល់អ្វីខ្លះ! យើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋខ្មែរ ក៏ដូចជា អ្នកដែលរស់នៅ ទីក្រុងភ្នំពេញនេះគូរតែមានអ្វីខ្លះ ដើម្បីពាក់ព័ន្ឋជូយអភិវឌ្ឍទីក្រុងរបស់យើង។

ពិធីករ៖ តើលោកដឹងទេថាការផែនការមេដែលភាសាអងគ្លេសហៅថា development plant វិវឌ្ឍន៍ នៅទីក្រុង កន្លងមកនិងទៅអនាគត់ មានផ្នែកអ្វីខ្លះដែរ? ហើយសម្រាប់គម្រោងមាន ប៉ុន្មានឆ្នាំដែរ ទៅជ្រាបជាពត៌មានទេបាទ?

លោក សា  រ៉ុម ៖ មែនទែនទៅ សំរាប់ផែនការមេរឺប្លង់មេនេះ កន្លងមកយើងមិនបានឃើញ សាលារាជធានីភ្នំពេញ បានបង្ហាញជាសាធារណៈ ក៏ដូចជាមានការចូលរូម ពីសាធារណៈជនអង្គការ សង្គមស៊ីវិល ក្នុងការអភិវឌ្ឍ រឺ ក៏បង្កើតឡើងសម្រាប់ ការអភិវឌ្ឍ នៅទីក្រុងនេះទេ។ អញ្ចឹងសំរាប់ យើងទាំងអស់គ្នា ក៏ដូចជាខ្ញុំ យើងមិនដឹងថា ការអភិវឌ្ឍរាល់ថ្ងៃណឹង មិនដឹងថារូបភាពបែបណា។ ព្រោះថាគេមិនបានបង្ហាញ យើងចូលទៅវេបសាយ សាលារាជធានីភ្នំពេញ  គេហទំព័រ របស់សាលារាជធានីភ្នំពេញ នេះក៏យើងរកព័ត៌មានអី ដែលអាចអោយ មានប្រយោជន៍ សំរាប់យើង ជាទូរទៅមិន សូវបានទេ។ ឧបមាថា កន្លងមកសាលារាជធានីភ្នំពេញ បានពង្រីកខណ្ឌ ណឹង ទៅចំនូន១២ខណ្ឌថែមទៀត បើយើងមើលព័ត៌មាន ចុងក្រោយនេះ គឺថានៅតែខណ្ឌ ចាស់ដដែលយើង អត់ឃើញខណ្ឌថ្មី ត្រូវបានគេធ្វើបច្ចុប្បន្នភាព កើតឡើងទេ។

ពិធីករ៖ តើលោកគិតថាគម្រោងផែនការ របស់សាលារាជធានីភ្នំពេញ​កន្លងមកនេះ តើនិងទៅអនាគតយើងនិងទទូល បានយោគេជ័យដែរឺទេ?

លោក សៀ  ភារម ៖ ជាបឋមខ្ញុំសូមថ្វាយបង្គំដល់ សម្ដេច ព្រះសង្ឃ និង ប្រិយមិត្តអ្នកស្តាប់ កម្មវិធី សំលេងទីក្រុង និងវិទ្យុVOD ជាទីគោរពរាប់អានផងដែរ។ តាមអ្វីដែលយើងកត់សំគាល់ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ រឺក៏ការអភិវឌ្ឍ កន្លងមក នៃសាលារាជធានីភ្នំពេញ និងទៅអនាគត់ គឺថាបើសិនជា សាលារាជធានីភ្នំពេញ ឬក៏រដ្ឋាភិបាលនៅតែបន្ត ការវិវឌ្ឍដដែល មានន័យ ថាបណ្តេញ ប្រជាពលរដ្ឋ អ្នកក្រីក្រ អ្នកដែលអត់មានលទ្ធភាព ចេញពីទីក្រុងអោយ ទៅរស់នៅជាយក្រុង ។គឺប្រើយុទ្ធសាស្រ្ត ដុត ដេញ គឺថានិងមិនអាច ទទូលបានជោគជ័យ នោះទេ ទៅអនាគត។ បើសិនជារដ្ឋាភិបាល ឬសាលារាជធានីភ្នំពេញ និងផ្លាស់ប្តូរឥរិយាបថ ក្នុងការប្រើប្រាស់ យុទ្ធសាស្រ្ត ដេញ ដុត និងលុបខ្សាច់ ទៅអនាគតនោះ ខ្ញុំជឿថាផលដែល ជោគជ័យនោះ និងទទូលបានទាំងអស់គ្នា ហើយពាក្យថា ជោគជ័យមូយម៉ាត់ មិនមែនមានន័យថា ជោគជ័យតែ វិនិយោគទុន  អ្នកឈ្មូញទុច្ចរិត រឺអ្នកមានអំណាចទេ។ ពាក្យថាជោគជ័យគឺមានន័យថា ជោគជ័យទាំងអស់គ្នា ទាំងអ្នកក្រីក្រ ដែលលោក រកស៊ីទទូលទាន នៅក្នុងរាជធានីក្រុងភ្នំពេញក៏ ទទូលបានជោគជ័យ។ មានន័យថាការអនុវត្ត និងវាស្មើភាពគ្នា ទាំងអស់ ទើបយើងទទូលស្គាល់ បានថាវាជោគជ័យ។ បើសិនជាយើងជោគជ័យតែ ថៃឃួន ឧកញ្ញាមូយក្តាបតូច តែអ្នកមានអំណាចមូយក្តាបតូច គឺយើងមិនអាច ទទូលយកបានទេ។ នេះគឺជោគជ័យ របស់ក្រុមរបស់គាត់ទេ។ហើយ នេះជាការរំពឹងទុករបស់ពូកយើង។

ពិធីករ៖​ តើកត្តាអ្វីខ្លះដែលប្រឈម នឹងទៅពេលអនាគត់ របស់រាជធានីភ្នំពេញ?

លោក អ៊ី សារ៉ុម៖  កត្តាដែលប្រឈម ដែលយើងឃើញកន្លងមកនេះ មានបញ្ហាច្រើន ខ្ញុំលើកតែ បញ្ហាសំខាន់ៗ ដូចជាប្រជាពលរដ្ឋ ដែលជាម្ចាស់ស្រុក ដែលរស់នៅរាជាធានីភ្នំពេញ១០ឆ្នាំ និង ២០ឆ្នាំមកហើយ ហើយត្រូវបានការអនុវត្ត របស់សាលារាជធានីភ្នំពេញ ដេញពូកគាត់ ចេញដោយបង្ខំ ជាក់ស្តែងដូចជា ករណីនៅ កោះពេជ្រ សំបុកចាប់ មូយជូរតំបន់ទន្លេបាសាក់ ក៏ដូចជា បុរីកីឡានិង​ នៅបឹងកក់ជាដើម។ ផលប៉ៈពាល់និងកត្តាប្រឈម នេះជាភាពមិនល្អសំរាប់ សាលារាជធានីភ្នំពេញ ក៏ដូចជា ប្រទេសជាតិយើង ដោយសារតែ សាលារាជធានីភ្នំពេញ ហើយនិងអ្នកពាក្យព័ន្ឋ រដ្ឋាភិបាលធ្វើការ បណ្តញដោយបង្ខំ ដោយពុំមានសំណង់ ពុំមានការចូលរូមដោយត្រឹមត្រូវ។ ហើយផលប៉ៈពាល់ មូយទៀត យើង ឃើញថារូបភាព នៃទីក្រុងភ្នំពេញ បើយើងមើលប្លង់ចាស់ ដែលអតីតអាណានិគមបារាំង គាត់បានរៀបចំគូរប្លង់ គឺថាស្អាតមែនទែន បើប្រៀបទៅទីក្រុង ផ្សេងៗដែល ខ្ញុំបានធ្លាប់ជួបភ្ញៀវមូយចំនូន ដែលមកទស្សនាក្រុងភ្នំពេញ គឺថារចនាសម្ព័ន្ឋស្អាតមែនទែន ប៉ុន្តែរយៈពេល១០ឆ្នាំ ជាចុងក្រោយឃើញថា មានការផ្លាស់ផ្តូរ ច្រើនជាពិសេស ឃើញតែផ្ទះល្វែងដាក់លក់ និង តំបន់បៃតង មូយចំនូនត្រូវបាន គេបំបាត់ចោល ក្រោមរូបភាព នៃការអភិវឌ្ឍតំបន់បៃតង និង ក៏ដូចជា អគារសំណង់ របស់រដ្ឋមូយចំនូន និង យកទៅធ្វើ ការអភិវឌ្ឍក្រុមហ៊ុន។ ប្រជែងចេញមានន័យ ថាដោះដូធ្វើក្រោម រួបភាពមូយទៀត ហើយដោះដូរ ក្រសូងមន្ទីរមូយ ចំនូនរបស់រដ្ឋទៅនៅ ក្រៅក្រុង។ ហើយយើង គិតថានៃការផ្លាស់ប្តូរ ពេលខ្លះ វាមានភាពចាំបាច់ដែរ។ ប៉ុន្តែរមិនមែន យកអគារ សំណង់របស់រដ្ឋ ដែលជាសមិទ្ឋផល ដែលយើងមាន ដូចជាស្តាតអូរឡាំពិក យើងមើលរាល់ ថ្ងៃការអភិវឌ្ឍ នៅស្តាតអូរឡាំពិក មិនមែនជាផល ចំណេញដល់ ការអភិវឌ្ឍរបស់ប្រទេសជាតិយើងទេ។ ជាពិសេស សំរាប់អ្នកក្រ ដែលរស់នៅ រាជធានីភ្នំពេញ យើងនេះគេយកសំណង់ ដែលយើងហៅថា លោកតា វ៉ាន់មូលីវ៉ាន់ និង យើងគិតថាសំណង់ ពីដើមមកល្អៗ ដែលយើងចាប់អារម្មណ៍ សំរាប់ក្មេងជំនាន់ក្រោយ។ គេចាប់ផ្តើមលុប បណ្តើរៗ ក្រោមរូបភាពអភិវឌ្ឍ។ ជាក់ស្តែងដូចជាដីបឹងកក់ ជាបឹងធម្មជាតិមូយដែលមានផ្ទៃ ទឹក៩០ហិចតា ដីនៅជុំវិញរាប់ទៅមាន១៣៣ ហិចតាតំបន់នេះ មិនគូរលុប ហើយក្រោមរូបភាព នៃការអភិវឌ្ឍ នៃក្រុមហ៊ុននោះទេ។ គឺត្រូវតែទុកតំបន់នេះ ជាតំបន់ធម្មជាតិរបស់ដូនតាយើង។ វាអាចស្រូបយកទឹកភ្លៀង និងទឹកសំអុយ មូយចំនូនដើម្បីបញ្ជៀស ទឹកជំនន់យើងហៅថា វាកាត់បន្ថយនៅការស្ទះទឹក ទីពីរវាជារូបភាពមូយល្អ ដែលវាមានភាពស្អាត។ យើងឃើញថា តំបន់ប្រទេសដែល នៅជុំវិញយើង គេអភិវឌ្ឍន៍ តំបនបៃតង់ណាស់។ មូយទៀតគឺថា តំបន់សួនច្បារ តំបន់សួនច្បារ មូយចំនូនត្រូវបាន គេជ្រៀកគេលក់ ក្រោមការអភិវឌ្ឍ អ្វីផ្សេងៗ ហើយយើងមើល តំបន់ច្រើនណាស់ នៅជុំវិញរាជធានីភ្នំពេញ យើង រាប់ទាំងបឹង កក់ និង​បឹង សំយ៉ាប បឹងក្រពើបឹង ស្នោរ និង ក្រូចថ្លុងជាដើម។ ត្រូវបានគេលុប ទាំងអស់ គឺថាបើយើងមើល ក្នុងច្បាប់ភូមិបាល ដែលជាដីសាធារណៈ របស់រដ្ឋតាមនីតិវិធីច្បាប់។

លោក សៀ ភារម៖  បញ្ហាប្រឈមទៅនិង ការលុបខ្សាច់ កន្លងមកក៏ដូច ជាបច្ចុប្បន្ននេះ ក៏នៅមានខ្លះៗ ដែរនៅបឹង មូយចំនូននិងតាម ទីកន្លែងមូយចំនូន ក្រុមហ៊ុនដែលមាន ការខុបឃិតគ្នា ជាមូយអាជ្ញាធរ ថ្នាក់ក្រោមមូយចំនូន តូចដែលគាត់ប្រកាស នៅពេលដែលគណបក្ស កំពុងមានវិបត្តនយោបាយ នៅតែមានបញ្ហានិងនៅឡើយ។ យើងឃើញថានៅមានបញ្ហាធុរថយដែរ។ ពីការបណ្តេញ រឺការដុតយើងឃើញ ថាតាំងពីគាត់ឡើងកាន់ តំណែងមកឃើញថា មានរូបភាពផ្លាស់ផ្តូរ ឥរិយាបថ អ្នកឡពាងមកតវ៉ាអាជ្ញាធរ។ បញ្ហាប្រឈមក្នុងរាជាធានីភ្នំពេញ គឺបញ្ហាដែលលុបបឹង អស់នៅ ក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាប្រជាពលរដ្ឋ ខ្មែរម្នាក់មន្រី្តអង្គការសង្គមស៊ីវិល ម្នាក់សោកស្តាយណាស់ ដូចករណីរឿងបឹងកក់។បើយើងមើលពីបឹងនៅ សឺណែវ គេអភិរក្ស ហើយជីកថែមទៀត អាចអោយ ប្រជាពលរដ្ឋ នៅក្លែងគេមានភាពសប្បាយ។ យើងឃើញថាប្រទេស យើងក្រោមការ អនុវត្តកន្លងមក ដុត ដេញ លុប ខ្សាច់។ ការដែលលុបដី បឹងកក់វាអាចធ្វើអោយ ទឹកស្អុយហូរចូលទៅផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែការលុបនេះ គាត់មិនមានផែនការមេ ក្នុងការអភិវឌ្ឍរៀប ចំយុទ្ឋសាស្រ្តអោយ បានវែងឆ្ងាយមុន និងលុបត្រូវមានផែនការពិគ្រោះ យោបល់ជាមូយប្រជាពលរដ្ឋព្រោះវាប៉ៈពាល់ការលិចផ្លូវចំណែកនៅ ទូលសង្កែវាធ្វើ អោយប៉ៈពាល់ដល់ ការបាតបង់ជិវិត ដោយសារទឹកចូល នៅក្នុងផ្ទះវាបណ្តាល អោយឆកខ្សែភ្លើងស្លាប់។ នៅពេលកូន ឃើញឪពុកឆក់ខ្សែភ្លើង ក៏មកជូយ ស្រាប់តែឆក់ តគ្នាជិតអស់មូយគ្រូសារ។ នេះគឺជាផលប៉ៈដល់អាយុជិវិតរបស់ប្រជាពលរដ្ឋ។ យើងឃើញ ថាអ្នករស់នៅបឹងកក់ រស់នៅដោយអាស្រ័យផល ដោយដាំបន្លែរឺចិញ្ចឹមសត្វ រកត្រី។ អញ្ចឹងយើងឃើញថា អ្នកក្រគាត់រស់នៅដោយរកត្រី តែអ្នកមាននៅរស់ស្រូល តែអ្នកក្ររកតែបាយអោយកូនគ្មានផង។ កាលនៅមានបឹងកក់ មានលុយអោយកូនទៅរៀន តែឥលូវនេះលំបាក់ណាស់។ ការធ្វើបែបនេះ ដូចយើងទៅបំបែកឆ្នាំងបាយគាត់អញ្ចឹង។

UV on Air

១.ប្រិយមិត្ដ ហៅចូល  លោក សេរី មកពីខេត្តកំពង់ចាម

បើយើងសម្លឹងមើលពី១០ឆ្នាំមុនដូចជា ការអភិវឌ្ឍរបស់រដ្ឋាភិបាល ក្នុងរយៈពេលជាង១០ឆ្នាំ ឃើញថា បុរីកីឡា បឹងកក់  ថ្មគោល ត្រូវបាតបង់ផ្ទះ សំបែង ទីលំនៅ និងដើរដេកតាមចិញ្ចឹមផ្លូវ ដោយការអភិវឌ្ឍរបស់ លោក នាយក រដ្ឋ មន្ត្រីហ៊ុន សែន បើនិយាយពីមុនវិញ អត់មានប្រជាពលរដ្ឋ ណាស្រែកយំទេ។ បើយើងនិយាយពីផ្លូវវិញ អត់មានខូចដូចសម័យតេជោទេ។ ខ្ញុំយល់ថាចាប់តាំងពី លោក មន្រ្តី ហ៊ុន សែន ឡើងកាន់អំណាចចាប់តាំងពី គាត់កាន់ដល់ឥឡូវវា ៣០ឆ្នាំហើយ​ ដើម្បីមានស្ពានថ្នល់ និងស្ពានអាកាស ត្រឹមពីរត្រឹមបីនេះទេ។ មិនបាច់យកមកអួតទេ វាអត់សមស្របនិងអំពើពុករលូយ ដែលប្រទេសកម្ពុជាត្រូវបាតបង់ព្រៃ ឈើឡើងអស់។ ហើយត្រូវខ្លាចអស់នៅ កោះ នៅ ភ្នំ អង្គរវត្ត ដីសម្បទាន ដោយយួនគឺ វាមហាសាល ធំធេងណាស់ បើសិន យកថវិការ នេះមកអភិវឌ្ឍន៍ នៅក្នុង ប្រទេសកម្ពុជា។ ហើយមានតែស្ពានពីរបី និង មកអួតប្រាប់គេក្តែងៗនោះទេ។ ពីមុនអត់មាន ទឹកលិចទេ ឥឡូវ មានទឹកលិច ដូចទន្លេមុខបូន។ បើនិយាយពីក្មេងវិញ ដើរដេកតាមចិញ្ចឹមផ្លូវ។ ហើយបើសំរាម វិញឃើញមានច្រើន ទំនិញ វិញកាន់តែឡើងថ្លៃ ពីមុនពីរ១០០រៀល ឥឡូវ ពីរ៥០០រៀល។ តាមដងផ្លូវឃើញ ថាលក់ដូរគ្មានសណ្តាប់ធ្នាប់ បើផ្លាកស្រាបៀរអង្គរ និងកម្ពុជាវិញ ស្ទើពេញប្រទេស។

២.ប្រិយមិត្ដហៅចូល  លោក រ័ត នៅភ្នំពេញ៖ តើប្រទេសកម្ពុជាក្នុង ការអភិវឌ្ឍតំណក់ទឹកភ្នែក ក្រោមតង់ ដែលលហាច ដូចសព្វថ្ងៃ និងតើថ្ងៃខែឆ្នាំណា ទើបបញ្ចប់ បើអភិវឌ្ឍបែបនេះ បើអនុវត្តរបៀបនេះ ហៅថាអភិវឌ្ឍស្រីកញ្ជើធ្លុះ។

៣.រិយមិត្ដហៅចូល​ លោក សា រេត មកពីភ្នំពេញ៖  យើងឃើញថាផ្សារសុវណ្ណា ផ្សារសូរិយាវាសុទ្ធ ជាផ្សារទំនើបប៉ុន្តែ យើងទៅមើលរចនាបថ ក្នុងនោះវាមានអ្វីគូរ អោយចាប់អារម្មណ៍ទេ។ ហើយម្ចាស់ប្រទេស និងមានអារម្មណ៍ យ៉ាងណានៅពេលដែលគេមក ជញ្ជក់ឈាមគេយក ប្រជាជនជាអ្នក ស៊ីឈ្នួលគេឥឡូវ ឃើញប្រជាជនខ្ចីលុយ ធនាគារពេញ។ អញ្ចឹងសព្វថ្ងៃអ្នកដឹកនាំ ពីបញ្ហាដីធ្លីទំនាស់ ជាមូយប្រជាជនគូរ អោយគោរព ឬ អត់បើយើងគោរព យើងអាក្រក់ដូចគេដែរ។

លោក សា រ៉ុម បកស្រាយ៖ ខ្ញុំបានលើកឡើងអំបាញ់មិញ ថាបើមើលស្ពានអាកាស និងអាគារអ្វីមូយ ចំនូនការអភិវឌ្ឍ នេះឃើញថាជារូបភាព សំរាប់អ្នកដែលគាត់ មិនដឹងដូចបោកគេអញ្ចឹង។ ប៉ុន្តែបើយើង មើលអោយច្បាស់ មែនទែនអត់មាន អ្វីអស្ចារ្យសំរាប់ ការអភិវឌ្ឍមូយនោះទេ។ ជាពិសេស ការបណ្តេញចេញបង្ខំ និង មិនបានទទូលសំណង់ សមរម្យទេ។ហើយការអភិវឌ្ឍ នេះយើនមើលមែនទែន ទៅវាមានផលប៉ៈពាល់ ច្រើនមែនទែន។ នៅពេលលុបបឹងនេះ ទៅទឹកវាមានការប្រែប្រួល លិចតំបន់មូយចំនូននៅ ឬស្សីកែវ ទូលគោក  វាជៈទៅតំបន់មូយចំនូននៅតំបន់ ដង្កោរ។ ប៉ុន្តែបើយើង មើលថ្មីៗ នេះទៀតរដ្ឋាភិបាល សាលារាជធានីភ្នំពេញមិនបានរៀន សូត្រអំពីផលវិបាក របស់ខ្លូន កន្លងមកទេ។ ហើយធ្វើការអភិវឌ្ឍ បន្ថែមទៀតនៅបឹងទំពុន។ព្រោះបឹងទំពុននេះ ជាតំបន់ស្តុកទឹកធម្មជាតិ ធំមូយ។មានទំហំដល់៦២០០ហិចតា វាលាតសន្ធិងពីក្បាល ថ្នលដល់ចំការដូង។ប្រជាពលរដ្ឋអាស្រ័យផល ដំណាំច្រើនមានត្រកួន កញ្ចែតជាដើម។ឥលូវយើងឃើញរាជធានីភ្នំពេញ មានការជីកច្រើន កន្លែង ធ្វើអោយស្ទះចរាចរ និងការអភិវឌ្ឍ ដែលផ្តល់ជំនូយពីអង្គការ។ប៉ុន្តែបើយើង មើលអនាគត់ ទៅមិនល្អទេ នៅពេលបឹងទំពុននេះ លិចបាតទៅចង់និយាយថា នោពេលលុបខ្សាច់បាត់ ទៅមិនដឹង ជាទឹកហូរ ទៅណាទេ។

UV on air

 

 លោក ភារម្យ៖  យើងដឹងកំណើន របស់ប្រជាពលរដ្ឋថា ដីវាមិនដែលរីក ទេមានតែរូម ដោយ សារជនជាតិសាសដ៏ ទៃនៅជុំវិញយើង។ គេក៏មានប្រជាពលរដ្ឋ គេមករស់នៅច្រើន លើសជាងយើង ដប់មូយរយដងនោះ។ ហើយគេត្រូវការដី នៅក្នុងទីក្រុងនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹងដែរ ប្រជាពលរដ្ឋខ្លះ មានកំណើន មូយគ្រូសារ រហូតមានបីបូនគ្រូសារ។  មានការរីកនៅសមាជិក គ្រូសាររដ្ឋាភិបាល ត្រូវតែធ្វើការពង្រីក ទីក្រុងបន្ថែមដើម្បី សម្រួល ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។ពីមុនយើងមាន ២លាន នាក់ឥលូវអាច កើតមានឡើងទៀត។ចំណែកនៅជនបទ មិនមានការកើនឡើង ហើយប្រជាជន ធ្វើដំណើរមកទីក្រុង ដើម្បីរកការងារធ្វើរ។ ដើម្បីបំពេញតំរូវការ រដ្ឋាភិបាល ត្រូវគិតអំពី ការធ្វើលំនៅស្ថាន សំរាប់អ្នកក្រផងដែរ។ បើយើងគិតតែ អ្នកមាន អញ្ចឹងអ្នកក្រពិតជា ត្រូវជ្រកនៅសំយ៉ាប ផ្ទះគេហើយ។

 

៤.បងស្រី សុវឿន ប្រិយមិត្ដមកពីភ្នំពេញ៖ ការអភិវឌ្ឍទាក់ទង និងអភិបាលកិច្ចល្អ ការអភិវឌ្ឍ ទៅបានវា មានគោលការបូនធំៗ ​១.តំលាភាព ២.គោរពច្បាប់ ៣.មានការចូលរូមយ៉ាងសម្មពីប្រចាពលរដ្ឋ ៤.នីតិរដ្ឋ, ។​ ចង់សូរថា បច្ចុប្បន្នសាលាក្រុងភ្នំពេញនិងយកបញ្ហាទាំងបូននិងមកអនុវត្តដែរឬអត់?

៥.ដានី ប្រិយមិត្ដមកពីរាជធានីភ្នំពេញ៖ ភ្នំពេញរាល់ថ្ងៃ អភិវឌ្ឍន៍ តែជាមូយនាយទុន អ្នកមានៗទេ ដេញអ្នកក្រចេញ ពីទីក្រុងអោយអស់ ដោយចាក់ចោល នៅជើង ភ្នំនេះជាការអភិវឌ្ឍ របស់តេជោ ដ៏ខ្ពង់ខ្ពស់។រាធានី ភ្នំពេញ មានភ្លៀង លិចរហូត។តើមានប្រទេសណា អភិវឌ្ឍដូសម័យតេជោ ដែរឬអត់។

៦. ស្រីម៉ៅ ៖ តើក្រុងភ្នំពេញមានគំរោងអភិវឌ្ឍទីក្រុងដើម្បីកុំអោយមានហានិភ័យដែរឬទេ?

លោក  សៀ  ភារម បកស្រាយ៖​ គោលការទាំងបូនតើរដ្ឋាភិបាល គោរពតាមដែរឬអត់។ គោលការទាំងបូន គឺមិនអាច ទទូលយក តាមគោលការណ៍ អភិបាលកិច្ចល្អនោះទេ។

លោក   សា រ៉ុម បកស្រាយ៖ យើងមិនបានសិក្សា អោយស៊ីជម្រៅនោះទេការអភិវឌ្ឍដូច សម្តេច ហ៊ុន  សែន ។ យើងមើលមែនទែន ហាក់បី អត់ដូចទេ។ ប៉ុន្តែមានការអភិវឌ្ឍដូចគ្នា ដែល គេប្រកបទៅ ដោយតម្លារភាព ច្រើន មានការចូលរូមច្រើន ការអភិវឌ្ឍបែបចំណេញ ប្រជាពលរដ្ឋ។ បើយើងមើលពី សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញ ក៏ដូចជាប្រទេស យើងទាំងមូល ឃើញថា  បើយើងបើក មើលការសែត ពេលព្រឹក ឃើញអ្នកយំអ្នកស្រែក បាតុកម្ម រំលោភយកដីធ្លី ដុតផ្ទះប្រជាជន ក៏ដូចជាការប្រើអំពើហិង្សា នេះជាការអភិវឌ្ឍ ក្រោមទឹកភ្នែករបស់ប្រជាពលរដ្ឋ។ ខ្ញុំចងរំលេច អោយឃើញ ដែរថាទាកទងនិងផ្សារទំនើប សុវណ្ណា បើយើងប្រៀប ជាមូយប្រទេសថៃ យើងមើលប្រជាជនគេ មានអតិថិជនច្រើន មាននៃថាប្រជាជនគេ មានចំណូលខ្ពស់ សំរាបខ្មែរ យើងវិញប្រជាពលរដ្ឋ មានចំណូលតិច ហើយទំនិញថ្លៃ។មែនទែនទៅបើសាលារាជធានី នេះដាក់អោយឃើញ ជាសាធារណៈ នូវប្លង់អភិវឌ្ឍ កាត់បន្ថយ នៅការបណ្តេញចេញ កាត់បន្ថយនៅការបង់ថ្លៃខូចខាត។

UV on Air

 

បើសិនជាលោកអ្នកខកខាន​មិនបានស្តាប់ ការផ្សាយផ្ទាល់របស់កម្មវិធីវិទ្យុ សូមស្តាប់នៅទីនេះ។

Urban Voice Cambodia

Urban Voice Cambodia