កម្ពុជា ​ស្នើ​ចិន ​បន្ត​ជួយ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ ថ្នល់-រថភ្លើង
Posted On : April, 1, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញៈ រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​ក្រសួង​ដឹកជញ្ជូន​ប្រទេស​ចិន​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។

យោង​តាម​កិច្ចពិភាក្សា​ក្នុង​ជំនួប​រវាង លោក ស៊ុន ចាន់ថុល និង លោក Li Xiaopeng រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​ ២៧ មីនា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ស៊ុន ចាន់ថុល បាន​ស្នើឲ្យ​ភាគី​ចិន​សិក្សា​ផែនការមេ ដើម្បី​ពង្រីក​សមត្ថភាព​កំពង់ផែ កាត់បន្ថយ​តម្លៃ​សេវា និង​ពង្រឹង​ប្រសិទ្ធភាព​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន​លើ​​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។

លោក Li Xiaopeng បាន​និយាយ​ថា​កម្ពុជា​បាន​ដើរតួនាទី​ដ៏សំខាន់​ជា​សហស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​។

លោក Li Xiaopeng ក៏​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​លោក​ក្នុង​ការចូលរួម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ព្រម​ទាំង​បាន​សន្យា​ជំរុញ​វិនិយោគិន​ចិន ជាពិសេស​ប្រធាន​សហគ្រាស​សាធារណៈ​ធំៗ​របស់​ខ្លួន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត តាមរយៈ​រូបភាព សាងសង់​ធ្វើ​អាជីវកម្ម​ផ្ទេរ​៕

ប្រភព៖ ភ្នំពេញបុ៉ស្តិ៍

Urban Voice Cambodia

Urban Voice Cambodia