img_0010

កម្ពុជា-ថៃ​គ្រោងសម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​បាងកក

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

កម្ពុជា-ថៃ  មានគំរោងរៀបចំសម្ពោធផ្លូវរថភ្លើងថ្មី តភ្ជាប់ពីរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយកាត់តាមក្រុងប៉ោយប៉ែត និងខេត្តស្រះកែវ ប្រទេសថៃ នៅដើមឆ្នាំ២០១៨ ខាងមុខ។

កាសែតខ្មែរថែមស៍ (Khmer Times) ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) គ្រោងនឹងចូលរួមក្នងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើង ដែលតភ្ជាប់ប្រទេសទាំងពីរនេះ។

អនុរដ្ឋលេខាធិការ ក្រសួងគមនាគមន៍និងដឹកជញ្ជូន លោក លី បូរិន្ទ ឲ្យដឹងថា ភាគីកម្ពុជា នឹងជជែកបន្ថែមជាមួយភាគីថៃ អំពីការបង់ពន្ធនៅព្រំដែន និងតម្លៃនៃការដឹកជញ្ជូនទំនិញចេញចូលនៃប្រទេសទាំងពីរ មុននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃការប្រើប្រាស់ផ្លូវរថភ្លើងនេះ នៅចុងឆ្នាំ ២០១៧។

លោក លី បូរិន្ទ បន្តថា កម្ពុជារំពឹងថា ពាណិជ្ជកម្មឆ្លងដែននៃប្រទេសទាំងពីរ នឹងឡើងដល់ចំនួន ១ពាន់ ៥រយលានដុល្លារ មុនឆ្នាំ២០២០។ លោកអះអាងថា ទំនិញនាំចូល ពីប្រទេសថៃ មានការថយចុះបន្តិច ដោយសារក្រុមវិនិយោគិនថៃ បានមកដាក់ទុន បង្កើតរោងចក្រ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែទំនិញដែលកម្ពុជា នាំចេញទៅប្រទេសថៃ គឺមានការកើនឡើង៕

ប្រភព៖ RFA

Leave a Reply