កម្ពុជា-ជប៉ុនសិក្សាគម្រោងដំណើរការថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាសក្នុងក្រុងភ្នំពេញ

នៅថ្ងៃទី៣១ មករា សាលាក្រុងភ្នំពេញបានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស AGT ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហាធ្វើចរាចរណ៍នៅក្រុងភ្នំពេញ។

រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) ជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយដែលទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុនបានកំពុងប្រើប្រាស់ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ក៏បានស្នើសុំធ្វើការសិក្សាបន្ថែមដោយសិក្សាលើផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធមួយចំនួនដើម្បីដំណើរការរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញក្នុងពេលខាងមុខ។

ភាគីកម្ពជាបានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ត្រូវសិក្សាឱ្យបានច្បាស់លាស់លើគម្រោងដែលបានស្នើនោះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ថយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។

សូមជម្រាបផងដែរថា រថភ្លើងស្វ័យប្រវត្ដិលើអាកាសនេះជាប្រព័ន្ធដឹកជញ្ជូនសាធារណៈបែបទំនើបមួយបានរួមចំណែកយ៉ាងធំក្នុងការការបន្ថយការកកស្ទះ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាក្តីកង្វល់ធំរបស់ពលរដ្ឋរស់នៅភ្នំពេញ៕

ប្រភព៖ business-cambodia

Leave a Reply