កម្ពុជា ចំណាយថវិកាជាង៥ម៉ឺនដុល្លារលើការសំអាតថង់ផ្លាស្ទិកក្នុងមួយឆ្នាំ
Posted On : មិនា, 26, 2018 | By Vantha

ការទុកដាក់និងប្រមូលសំរាមឲ្យបានត្រឹមត្រូវនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជានៅតែប្រឈមខ្លាំង បញ្ហាធំគឺការខ្វះកិច្ចសហការរវាងក្រុមហ៊ុនប្រមូលសំរាម ពលដ្ឋរ និងភាគី​ពាក់​ព័ន្ធ។

លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​សំណូមពរ​ឱ្យ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស​ក្រុម​ហ៊ុន​ឯក​ជនឱ្យ​ពិចារណា​ពី​ការ​ប្រើ​ប្រាស់ និង​នាំ​ចូល​សារធាតុ​ប្លាស្ទិក​។

ក្រសួងបានចេញអនុក្រឹត្យលេខ​១៦៨ ចុះ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៧ ស្តីពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក។ ក្នុងគោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​

អនុក្រឹត្យ១៦៨ បាន​តម្រូវ​ឲ្យ​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ​គិត​កម្រៃ​បន្ថែម​លើ​ការ​ផ្តល់​ថង់​ប្លាស្ទិក​ស្តើង​មាន​ដៃយួរ​ដល់​អតិថិជន ចាប់​ពី​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ត​ទៅ​។

គួរ​ជម្រាប​ថា គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ថង់​ប្លាស្ទិក​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ មាន​ចំនួន​រហូត​ដល់​ទៅ១០​លាន​ថង់​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ថង់​ផ្លាស្ទិក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាមរយៈ​ការ​បោស​សំអាត​ផ្លូវ ក្នុង​ទីក្រុង​ភ្នំពេញ​ដដែល មាន​ប្រមាណ១​លាន​៧​សែនថង់​ឯ​ណោះ​។

តាម​ការ​សិក្សា ​​របស់​​អង្គការ​​មូល​និធិ​​អករា (ACRA Foundation) រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ត្រូវ​​ចំណាយ​ថវិកា​​ប្រចាំ​​ឆ្នាំ​ជាង​៥ម៉ឺន​ដុល្លារក្នុងមួយឆ្នាំ ​ ទៅ​លើ​ការ​សំអាត​​ថង់​​ផ្លាស្ទិក​​តែ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ។ ​​ក្នុងនោះ ៤ពាន់៥រយដុល្លារ ​​ក្នុង​​ខេត្ត​​ព្រះសីហនុ ១ពាន់​៥​រយ​ដុល្លារ នៅ​ខេត្ត​សៀម​រាប និង​ ៣ពាន់១រយដុល្លារ នៅ​ភ្នំ​ពេញ​៕ ​

 

 

ប្រភព៖ rfi

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!