12-5-001

កម្ពុជា​នឹងមាន​រថភ្លើង​លើអាកាស​ល្បឿន​លឿន​មុនឆ្នាំ​ ២០២៣

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិលើអាកាសល្បឿនលឿន (AGT)  ដំបូងនៅកម្ពុជា គ្រោងនឹងលេចរូបរាងមុនឆ្នាំ ២០២៣ ខណៈការសិក្សានឹងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ខាងមុខនេះ។

ក្រោយជប៉ុនយល់ព្រមជួយកម្ពុជាសាងសង់រថភ្លើងល្បឿនលឿនលើអាកាសតម្លៃ ៨០០លានដុល្លារ កាលពីខែសីហាកន្លងទៅ តាមប្រភពពត៌មានពីក្រសួងសាធារណការ តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្មីៗនេះ បានបញ្ចេញដំណឹងបន្ថែមថា តាមការគ្រោងទុក កម្ពុជាគួរតែមានប្រព័ន្ធAGT ដែលអាចដំណើរការបានមុនខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា ប្រព័ន្ធAGTនេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន៦០គីឡូម៉ែត្រ។ បច្ចុប្បន្ន អង្គការJICA ក៏បានបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការសិក្សាលទ្ធភាពស្តីពីប្រព័ន្ធប្រតិបត្តិរថភ្លើងAGT ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានោះ ជប៉ុនបាននិងកំពុងសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាសចំនួន ៣ខ្សែ៖

  • ខ្សែទី ១ ចាប់ពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ
  • ខែ្សទី ២៖ ចាប់ពី មហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាម ផ្លូវតាំងកសាង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
  • ខ្សែទី៣ ចាប់ពីផ្សារថ្មី មហាវិថីហ្សាឌឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ប្រភព៖ Sabaynews.com

Leave a Reply