កម្ពុជានឹងចុះត្រជាក់លើកទី២ ចាប់ពីថ្ងៃទី២៥-២៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ
Posted On : មករា, 17, 2019 | By សំឡេងទីក្រុង

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានប្រកាសថា នៅថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា ដែលនឹងបង្កឲ្យអាកាសធាតុ ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ជាពិសេសតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-១៩ C ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន សូមមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលនឹងចុះត្រជាក់នេះ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!