កកស្ទះខ្លាំង​នៅ​ចំណុច​​រង្វង់មូល​ក្បែរសណ្ឋាគារ​អាំងទែកង់ទីណង់​តាល់
Posted On : February, 16, 2015 | By សំឡេងទីក្រុង

ដោយព្រះអាទិត្យ, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​ឱ្យ​ដឹងថា ​នៅ​ចំណុច​រង្វង់មូល​ក្បែរសណ្ឋាគារ​អាំងទែកង់ទីណង់តាល់ ស្ថិត​លើ​មហាវិថី​ម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង កែងផ្លូវ​លេខ​៣៣៦ មានការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដែល​ធ្វើ​ឱ្យ​ដំណើរ​​ទាំង​រថយន្ត និង​ម៉ូតូ​​មាន​ការ​​ពិបាក​​​​ធ្វើ​ដំណើរ​ទៅមកយ៉ាងខ្លាំង ​​​ដែល​​ចា​ប់​ផ្តើម​តាំងពី​ម៉ោង​៦ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ២០១៥ រហូតដល់វេលាម៉ោង​នេះ ។

ប្រភពបាន​ឱ្យ​ដឹងថា មូល​ហេតុ​ដែលបង្ក​ឱ្យ​មាន​ការកកស្ទះនេះ គឺ​ដោយសារ​មានគំនរសំរាម​មួយ​យ៉ាងធំ ដែលមិន​ទាន់ត្រូវ​បាន
​ប្រមូល​​ ។  ក្នុងនោះ គេឃើញ​មាន​ក្រុម​ប៉ូូលិស​​ចរាចរណ៍​បានខំ​ព្យាយាម​សម្រួល​​​​ ប៉ុន្តែនៅតែមានការកកស្ទះ​ដដែល ។

ប្រភពបន្តថា ប្រសិន​ជា​បងប្អូន​ណា​មាន​​ដំណើរ​មក​​ចំណុច​ខាងលើនេះ សូម​​ចៀស​ទៅ​ផ្លូវផ្សេងវិញ ព្រោះ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង នេះគឺជាសេចក្តីជូនដំណឹង​ចំពោះបងប្អូនប្រជាពលរដ្ឋ​​ដែលកំពុងធ្វើដំណើរផងដែរ ។

 

Urban Voice Cambodia

Urban Voice Cambodia